វិធី ៣ យ៉ាងធ្វើឲ្យអ្នកចេះស្រឡាញ់អំពីរូបរាងនឹងសម្រស់របស់ខ្លួនឯង

  • 2021-04-30 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាប្រឈមទៅនឹងរូបរាងកាយរបស់មនុស្សម្នាក់ៗគឺមានលក្ខណខុសៗគ្នា ពេលខ្លះអ្នកមានរូបរាងស្រស់ស្អាតមកពីកំណើត ឬខ្លះទៀតនឹងធ្វើការកែសម្ផស្សដើម្បីឲ្យកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាតជាងមុន។ យ៉ាងណាមិញមានមនុស្សមួយចំនួនទៀតដែលមិនស្រឡាញ់ ឬមិនពេញចិត្តទៅនឹងអ្វីដែលខ្លួនមានឡើយ បើទោះបីជាបានធ្វើការផ្លាស់ប្ដូរខ្លះៗហើយក៏ដោយ ទាំងនេះអាចត្រូវបានគេចាត់ទុកថាជាការមិនគោរពឲ្យតម្លៃទៅលើខ្លួនឯង។

វាអាចបណ្ដាលមកពីកត្តាជាច្រើន ជាពិសេសនោះគឺការឡើងទម្ងន់ ធាត់ជ្រុល និងបញ្ហាមុខក៏ជាការរួមចំណែកក្នុងការព្រួយបារម្ភអំពីរូបរាងរបស់មនុស្សម្នាក់ៗ។ បើយោងទៅតាមការសិក្សាថ្មីៗរបស់ចក្រភពអង់គ្លេសទៅលើមនុស្សពេញវ័យជាច្រើននាក់ បានរកឃើញនឹងបង្ហាញថា រោគរាតត្បាតនៃជំងឺកូវីដក៏បានរួមចំណែកក្នុងការធ្វើឲ្យមនុស្សមានការព្រួយបារម្ភទៅលើរូបរាង និងសម្រស់របស់ពួកគេផងដែរ។

ប៉ុន្តែជាទូទៅអ្នកមិនពេញចិត្តទៅលើរូបរាងខ្លួនឯងដោយសារការឃើញ ឬមាននរណាម្នាក់ស្រស់ស្អាតជាងខ្លួន។ ដូចច្នេះវិធីទាំង ៣ យ៉ាងនេះអាចជួយឲ្យអ្នកចេះងាកមកស្រឡាញ់រូបរាងខ្លួនឯងវិញបាន៖

១. ការគោរពឲ្យតម្លៃទៅលើអ្វីដែលខ្លួនមានឬទទួលបាន (រូបរាង សម្រស់) អ្នកប្រហែលជាបានជួបការលំបាកក្នុងការប្រឈមមុខទៅនឹងភាពខ្មាស់អៀននៅក្នុងសង្គមរស់នៅរបស់អ្នក តែវាមិនបានផ្ដល់ផលចំណេញអ្វីឡើយចំពោះអ្នក ហើយដើម្បីទទួលបានការគោរពឲ្យតម្លៃ ការកោតសរសើរទាំងនោះ អ្នកត្រូវចាប់ផ្ដើមធ្វើដាក់ខ្លួនឯងជាមុនសិន។

២. ត្រូវមានវត្តមាននៅក្នុងសហគមន៍ជានិច្ច កុំបណ្ដោយឲ្យភាពអាម៉ាស់នៃរាងកាយរបស់ខ្លួនធ្វើការគ្របដណ្ដប់អ្នកបាន ពីព្រោះវាអាចនឹងជំរុញឲ្យអ្នកឈានទៅរកភាពឯកោពីការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ការបង្ហាញខ្លួន ឬតាមរយៈសកម្មភាពនានារបស់អ្នកនៅក្នុងសហគមន៍អាចទទួលបានអត្ថប្រយោជន៍ និងជួយលើកកម្ពស់នៃសេចក្តីស្រឡាញ់របស់រាងកាយបាន។

៣. ការទទួលស្គាល់ខ្លួនឯង និងបង្កើតឆាកជីវិតសម្រាប់ខ្លួនឯង នៅពេលដែលអ្នកទទួលស្គាល់ពេញចិត្តទៅលើអ្វីដែលខ្លួនមានបាន វាគឺវិធីសាស្ត្រមួយដ៏ល្អដែលធ្វើឲ្យអ្នកចៀសផុតពីភាពខ្មាស់អៀននៃរាងកាយ ឬការរិះគន់អត់ប្រយោជន៍មកដាក់ក្នុងខ្លួន តែអ្នកចេះបោះបង់វាចោល ហើយធ្វើឲ្យអ្នកមានឱកាសសម្រាប់ការអភិវឌ្ឍចិត្តគំនិតនៃសេចក្ដីស្រឡាញ់ចំពោះខ្លួនឯង។

វិធីសាស្ត្រទាំងនេះ ៣ ប្រភេទនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងអំពីរបៀបដែលអ្នកមើលទៅលើខ្លួនឯង និងជាវិធីដែលមានសារសំខាន់បំផុតទាក់ទងទៅនឹងការគោរពឲ្យតម្លៃនៃរាងកាយរបស់អ្នក ផ្ដល់នូវការគិតអវិជ្ជមានដែលជះឥទ្ធិពលល្អសម្រាប់ខ្លួនអ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den