ស្រាយឲ្យអស់ចម្ងល់ ! រឿងស៊ុតមាន់មានផ្នែកពណ៍លឿងដិត ជីវជាតិខ្លាំងជាងពណ៍ស្រាលឬអត់

  • 2021-05-04 07:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ជា​ច្រើន​តែង​គិត​ថា ​ពងមាន់​ដែល​មាន​​ផ្នែក​លឿង​ដិត​ខ្លាំង ​គឺ​មាន​ជីវជាតិ​ជាង​ពង​មាន់​​ដែល​មាន​ផ្នែក​លឿង​ស្រាល។ ​តើ​នេះ​ជា​ការពិត​ឬទេ?

​​ផ្អែក​តាម​លោក​វេជ្ជ​ . Vanessa Rissetto ​មក​ពី​សហរដ្ឋអាមេរិក ​និង​សហ​ការី​របស់​លោក ​​បក​ស្រាយ​ថា ​ពង​មាន់​ដែល​មាន​ផ្នែក​លឿង​ដិត ​ភាគ​ច្រើន​​កើត​ចេញ​ពី​មេមាន់​ដែល​​ស៊ី​​ស្មៅ​ជា​ចំនី។ ​លើស​ពី​នេះ ​វា​ស៊ី​ចំនី​ស្រស់​ៗ​ដូច​ជា​ពពួក​ស្មៅ​ពណ៍​បៃតង។ ​ម្ល៉ោះ​ហើយ ចំនី​ដែល​សម្បូរ​ដោយ​ជាតិ​ការ៉ូ​ទីន​ធ្វើ​ឲ្យ​ផ្នែក​ស៊ុត​​​​ទៅ​ជា​ពណ៍​​​​​លឿង​ដិត។ ​លើស​ពី​នេះ ​បើ​ម្ចាស់​កសិដ្ឋាន​បន្ថែម​គ្រាប់​ជី​ក្នុង​របប​ចំនី​របស់​មេមាន់ ​នោះ​នឹង​ធ្វើ​ឲ្យ​ផ្នែក​ស៊ុត​នោះ​កាន់​តែ​ចេញ​ពណ៍​លឿង​ដិត​ខ្លាំង។

ផ្ទុយ​ទៅ​វិញ ​បើ​មេមាន់​ស៊ី​ចំនី​ដូច​ជា​ស្រូវ​សាលី ​ពោត ​នោះ​ពង​របស់​វា​មាន​​ផ្នែក​ពណ៍​លឿង​​ស្រាល។

​ដូច្នេះ ​តើ​កម្រិត​ពណ៍​របស់​ស៊ុត​ជះ​ឥទ្ធិពល​ដល់​សុខភាព​អ្នក​បរិភោគ​ឬ​ទេ?

លោក​វេជ្ជ . ​Rachel Paul ​មក​ពី​ CollegeNutriologist.com ​និយាយ​ថា ការ​សិក្សា​មួយ​ចំនួន​​ធ្លាប់​ចេញ​ផ្សាយ​ថា ​ស៊ុត​ដែល​មាន​ផ្នែក​លឿង​ដិត​ដែល​កើត​ចេញ​ពី​មេមាន់​ដែល​គេ​ចិញ្ចឹម​​ដោយ​ឲ្យ​ស្មៅ​ស៊ី ​​ទំនង​ជា​​ផ្ទុក​អូមេហ្គា៣ខ្ពស់ រួម​ទាំង​វីតាមីន​​ច្រើន​ជាង​មេមាន់​ដែល​គេ​ចិញ្ចឹម​តាម​បែប​ធម្មតា​មិន​ខាន។

​យ៉ាង​នេះ​ក្តី ​លោក​វេជ្ជបណ្ឌិត​បាន​ច្រាន​ចោល​ ហើយ​លោក​បាន​បញ្ចាក់​ថា ​មិន​ថា​ស៊ុត​នោះ​មាន​ផ្នែក​លឿង​ដិត ឬ​ស្រាល​ទេ ​វា​នៅ​តែ​ផ្ទុក​បរិមាណ​ប្រូតេអ៊ីន​និង​ជាតិ​ខ្លាញ់​ដូច​គ្នា​ទាំង​អស់៕​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា