តើអ្នកមានទំនុកចិត្តទាំង ៣ នេះជាមួយអ្នកហើយឬនៅ?
- 2021-04-28 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកមានទំនុកចិត្តទាំង ៣ នេះជាមួយអ្នកហើយឬនៅ?
ការដែលមានទំនុកចិត្តពេញលេញនៅក្នុងខ្លួនវាមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសនៅពេលដែលអ្នកតែងតែជួបបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃច្រើនជាងរឿងល្អ និងការទទួលការបរាជ័យច្រើនហួសកម្រិតនោះ។ ប៉ុន្តែតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ និងទ្រឹស្ដីរបស់សាស្ត្រាចារ្យមួយចំនួនបានបង្ហាញថា អ្នកពិតជាអាចធ្វើការជួសជុលនូវទំនុកចិត្តដែលបានបាត់បង់ទៅ ឬក៏កំពុងធ្លាក់ចុះឲ្យត្រលប់មកវិញ និងបានប្រសើរឡើង។
ទំនុកចិត្តគឺជាអារម្មណ៍ ឬជាភាពជឿជាក់ដែលអាចបង្ហាញថាអ្នកមានសមត្ថភាព មានតម្លៃឬមានភាពសុទិដ្ឋិនិយម និងភាពក្លាហានក្នុងការប្រឈមមុខទៅនឹងបញ្ហានានាដែលអាចកើតឡើងចំពោះអ្នក។ ទាំងនេះជាទំនុកចិត្តបីប្រភេទដែលអ្នកត្រូវតែមាននៅក្នុងខ្លួនជានិច្ច៖
១ ទំនុកចិត្តចំពោះរូបរាងកាយ (សម្រស់) ការពេញចិត្តទៅលើរូបរាង សម្រស់ដែលខ្លួនមានវាគឺជារបៀបដែលជំរុញឲ្យអ្នកចេះស្រឡាញ់ខ្លួនឯង មានទំនុកចិត្ត និងសប្បាយចិត្តនូវអ្វីដែលខ្លួនមានពីកំណើត។ បើអ្នកមិនមានទំនុកចិត្តនេះទេ អ្នកនឹងងាយទទួលរងការវាយប្រហារពីអ្នកដទៃទៅលើរូបរាងកាយ សម្រស់ខាងក្រៅរបស់អ្នក។
២ ទំនុកចិត្តអំពីរបៀបនៃការរស់នៅ ចំណង់ចំណូលចិត្តរបស់អ្នក អ្វីៗទាំងអស់ដែលអ្នកពូកែ និងអាចធ្វើវាបានល្អនៅក្នុងជីវិតនោះគឺជាអ្វីៗដែលផ្តល់ទំនុកចិត្តដល់អ្នកប្រកបដោយភាពស្បាយរីករាយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
៣ ទំនុកចិត្តលើខ្លួនឯង (ភាពខ្លាំងឬភាពវិជ្ជមាន) ការមានទំនុកចិត្តលើខ្លួនឯងគឺពិតជាមានសារៈសំខាន់ណាស់ វាជាអ្វីដែលអ្នកទទួលបានពីទំនុកចិត្តទាំងពីរខាងលើ ហើយនៅពេលដែលអ្នកមានវា អ្នកគឺជាមនុស្សឯករាជ្យ និងរឹងមាំបំផុត។
ក៏ប៉ុន្តែទំនុកចិត្តទីមួយនឹងទីពីរគឺងាយនឹងបាត់បង់ទៅណាស់ប្រសិនបើអ្នកមិនខិតខំកសាង ព្យាយាមថែរក្សាវានោះ។ វាអាចកើតឡើងនៅពេលដែលមិត្តភក្តិចាកចេញ គ្រួសារមិនខ្វាយខ្វល់នៅពេលដែលអ្នកត្រូវការខ្លាំងរហូតដល់អ្នកស្ត្រេស និងមានជំងឺបាក់ទឹកចិត្ត។ ដូចច្នេះទំនុកចិត្តទីបីគឺជាអ្វីដែលអាចជួយសង្គ្រោះអ្នកបាន ដើម្បីកសាងទំនុកចិត្តទាំងអស់ឡើងវិញ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖