ជំងឺធ្លាក់ទឹកចិត្តទូទៅពីរប្រភេទដែលមនុស្សគ្រប់គ្នាកំពុងតែមានសព្វថ្ងៃនេះ

  • 2021-04-24 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលយើងនិយាយអំពីជំងឺធ្លាក់ទឹកចិត្ត ភាគច្រើនមនុស្សតែងតែធ្វើការបែងចែកពួកវាទៅជាបញ្ហាពីរប្រភេទផ្សេងគ្នា។ ទីមួយនោះគឺជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរដែលត្រូវការការព្យាបាលដោយសារសម្ពាធនៃជីវិតរស់នៅ និងមួយទៀតនោះគឺជំងឺធ្លាក់ទឹកចិត្តជាក់លាក់ដោយសារសុខភាពដែលមនុស្សគ្រប់គ្នាកំពុងតែឆ្លងកាត់។ ការធ្លាក់ទឹកចិត្តត្រូវបានគេកំណត់ថាជាជំងឺអារម្មណ៍ដែលបណ្តាលឲ្យមានអារម្មណ៍បាក់ទឹកចិត្ត សោកសៅ គិតច្រើនជាប្រចាំ និងការបាត់បង់ចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីៗទាំងអស់ដែលអ្នកធ្លាប់មាន ធ្លាប់សប្បាយរីករាយពីមុនមក។

ជាពិសេសមនុស្សសព្វថ្ងៃនេះតែម្ដងជាមួយនឹងបញ្ហា កូវីដ-១៩ បានធ្វើឲ្យម្នាក់ៗធ្លាក់ចូលក្នុងជំងឺធ្លាក់ទឹកចិត្តដែលជះឥទ្ធិពលមិនល្អដល់អារម្មណ៍អ្នក ការគិតរបស់អ្នក និងជីវិតរស់នៅប្រចាំថ្ងៃ។ ប្រសិនបើអ្នកមិនធ្វើការព្យាបាល ឬរកវិធីដោះស្រាយនោះទេពួកវាមានមានសមត្ថភាពក្នុងការធ្វើបាបអ្នក តោងនៅជាមួយអ្នកពេញមួយជីវិត។

ប្រភេទនៃជំងឺធ្លាក់ទឹកចិត្តទូទៅទាំង ២ ប្រភេទនោះរួមមាន៖

១. ជំងឺធ្លាក់ទឹកចិត្តចម្បងដែលបណ្ដាលមកពីសម្ពាធ វាអាចមានរយៈពេលយូររហូតដល់ទៅខែ ឬឆ្នាំអាស្រ័យទៅតាមបុគ្គលម្នាក់ៗ និងទៅតាមស្ថានភាពរបស់ពួកគេ សម្ពាធពីកន្លែងការងារ សាលារៀន ក្រុមគ្រួសារ មិត្តភក្ដិ ទំនាក់ទំនងស្នេហា ជីវិតរស់នៅ ឬរឿងលុយកាក់ជាដើម ជាពិសេសនោះគឺបញ្ហាកូវីដតែម្ដង។ ហើយរោគសញ្ញានោះមានដូចជា អារម្មណ៍ស្ត្រេសខ្លាំង បាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីៗទាំងអស់ គេងមិនលក់គ្រប់ពេល តែងតែគិតថាខ្លួនលែងមានតម្លៃ ស្អប់ខ្លួនឯង និងឈានទៅរកការធ្វើអត្តឃាត។

២. ជំងឺធ្លាក់ទឹកចិត្តជាក់លាក់ដោយសារសុខភាព វាមានរយៈពេលឆាប់ជាងការធ្លាក់ទឹកចិត្តដោយសារសម្ពាធ ពីព្រោះវាកើតឡើងដោយមូលហេតុជាក់លាក់ និងមានពេលវេលារបស់វា។ រោគសញ្ញានោះមានដូចជា អារម្មណ៍សោកសៅជាប្រចាំថ្ងៃ បាត់បង់ចំណាប់អារម្មណ៍ ឆាប់ខឹង គេងមិនលក់ឬគេងច្រើនជ្រុល ការផ្លាស់ប្ដូរទម្ងន់ អារម្មណ៍នៃការគ្មានសង្ឃឹមឬការគិតអវិជ្ជមាន និងសុខភាពធ្លាក់ចុះមួយរយៈក្នុងពេលកំពុងតែមានជំងឺនេះ។

ប្រសិនបើអ្នកដឹងថានរណាម្នាក់កំពុងតែមាន ឬជួបប្រទះរោគសញ្ញាទាំងនេះយូរជាងមួយខែនោះ អ្នកត្រូវជួយពួកគេនឹងស្វែងរកជំនួយសម្រាប់ពួកគេ ពីព្រោះជំងឺធ្លាក់ទឹកចិត្តគឺកាចសាហាវណាស់។ ពេលខ្លះអ្នកដែលមានជំងឺបាក់ទឹកចិត្តមិនងាយនឹងបង្ហាញរោគសញ្ញាទាំងនេះទៅកាន់អ្នកឡើយ ប៉ុន្ដែអ្នកក៏អាចធ្វើការគត់សំគាល់បានខ្លះៗដែរ ប្រសិនបើពួកគេជាគ្រួសារសាច់ញាតិឬមិត្តភក្ដិនោះ វាសំខាន់ណាស់ដែលអ្នកត្រូវស្វែងរកជំនួយសម្រាប់ពួកគេ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម