រឿង ៦ យ៉ាងដែលអ្នកគួរធ្វើក្នុងជីវិតរស់នៅឲ្យបានញឹកញាប់

  • 2021-04-21 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងសង្គមរស់នៅ អ្នកនឹងជួបមនុស្សគ្រប់ប្រភេទជារៀងរាល់ថ្ងៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ទាំងមនុស្សល្អៗដែលយកចិត្តទុកដាក់ និងមនុស្សដែលឆ្លៀតឱកាសកេងចំណេញពីអ្នក។ ប៉ុន្តែត្រូវចាំថានៅលើពិភពលោកមួយនេះក៏មានមនុស្សល្អជាច្រើនផងដែរ ដូចច្នេះអ្នកមិនគួរធ្វើការវាយតម្លៃមនុស្សម្នាក់ដោយផ្អែកតែទៅលើការគិតរបស់ខ្លួន ការមើលតែសម្បកក្រៅ ឬក៏ការទើបតែជួបគេជាលើកដំបូងនោះឡើយ។

អ្វីដែលអ្នកអាចធ្វើទៅបាននោះគឺការផ្ដល់សន្តានចិត្តល្អរបស់អ្នកចំពោះអ្នកដ៏ទៃ ការយកចិត្តទុកដាក់មានសុជីវធម៌ ការជួយអ្នកដទៃដែលកំពុងត្រូវការជំនួយ វាគឺជារឿងដែលមនុស្សម្នាក់ៗគួរធ្វើទៅកាន់គ្នាទៅវិញទៅមក។ ហើយរឿងទាំង ៦ នេះដែលអ្នកគួរតែធ្វើវាឡើងជាប្រចាំ និងឲ្យបានញឹកញាប់ដើម្បីភាពល្អប្រសើរនៅក្នុងសង្គមដែលអ្នកកំពុងតែរស់នៅ៖

  • ការបង្ហាញសុជីវធម៌ គោរពឲ្យតម្លៃអ្នកដទៃ និងចេះគោរពភាពឯកជនរបស់ពួកគេ
  • តែងតែកោតសរសើរអ្នកដ៏ទៃ បើទោះបីវាជារឿងបន្តិចបន្តួចក៏ដោយ
  • តែងតែបង្ហាញភាពស្មោះត្រង់ និងមានការការអត់ធ្មត់ខ្ពស់
  • ការជួយអ្នកដទៃនៅពេលដែលពួកគេត្រូវការជំនួយ
  • ការចូលរួមធ្វើសកម្មភាពសប្បុរសជននានា
  • តែងតែញញឹមដាក់អ្នកដ៏ទៃជានិច្ច

ប្រសិនបើមនុស្សគ្រប់គ្នាបានចំណាយពេលដើម្បីអនុវត្តរឿងទាំងប៉ុន្មានខាងលើនេះ ពួកគេនឹងធ្វើឲ្យសង្គមរស់នៅក្លាយជាកន្លែងល្អប្រសើរជាងមុន ហើយវានឹងធ្វើឲ្យអ្នកសប្បាយចិត្តនូវទង្វើល្អទាំងនោះ។ ពេលអ្នកយកចិត្តទុកដាក់ និងមានចិត្តល្អចំពោះអ្នកណាដែលអ្នកបានជួប បានជួយនោះ វាធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកគឺជាមនុស្សគួរឲ្យគោរពសរសើរម្នាក់នៅក្នុងសង្គម៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម