មូលហេតុទាំង ៣ ដែលអ្នកជួបតែមនុស្សមិនល្អ
- 2021-04-19 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុទាំង ៣ ដែលអ្នកជួបតែមនុស្សមិនល្អ
អ្នកណាៗក៏ចង់បានចង់ជួបតែមនុស្សល្អៗដែរ។ តើស្ថានភាពរបស់អ្នកយ៉ាងម៉េចដែរ? ប្រហែលជាអ្នកកំពុងតែធ្វើការណាត់ជួបជាមួយមនុស្សខុស ឬដើរហើរតែជាមួយប្រភេទមនុស្សដែលគេងចំណេញយកតែផលប្រយោជន៍ពីអ្នក? កុំគិតឲ្យសោះថាអាកប្បកិរិយារបស់មនុស្សទាំងនោះគឺជាកំហុសរបស់អ្នកឲ្យសោះ អ្នកគួរតែធ្វើការស្វែងយល់អំពីប្រភេទមនុស្សទាំងនោះឲ្យបានច្បាស់ថា តើវាល្អចំពោះអ្នកឬអត់? និងគួរតែរកវិធីដកខ្លួនចេញដើម្បីភាពល្អប្រសើរចំពោះខ្លួនឯង។
ទាំងនេះគឺជាមូលហេតុ ៣ យ៉ាងដែលធ្វើឲ្យអ្នកជួបតែមនុស្សមិនល្អក្នុងជីវិត៖
១. អ្នកចិត្តល្អពេកក្នុងការចំណាយពេលជាមួយ ពួកគេតែងតែរំពឹងការឆ្លើយតបពីអ្នកភ្លាមៗ ឲ្យអ្នកប្តេជ្ញាចិត្តធ្វើអ្វីមួយម្តងហើយម្តងទៀតដើម្បីប្រយោជន៍ពួកគេ ហើយរំពឹងថាអ្នកតាមទាំងអស់នូវអ្វីដែលពួកគេចង់ និងមានការអាក់អន់ចិត្ត ខឹង ឬតូចចិត្តនៅពេលដែលអ្នកមិនសម្របខ្លួនទៅតាមពួកគេ។
២. អ្នកធ្វើរឿងដដែលៗដូចជាចំណុចទីមួយ ពីព្រោះបើអ្នកមិនធ្វើទេ អ្នកខ្លាចពួកគេអាក់អន់ចិត្ត ខឹង តូចចិត្ត ឬបោះបង់អ្នកចោលទៅរាប់អានអ្នកថ្មី។
៣. ដោយសារតែអ្នកជាមនុស្សដែលមានទឹកចិត្តល្អសប្បុរសនៅក្នុងខ្លួន នេះដោយសារតែអ្នកគិតថាភាពសុទិដ្ឋិនិយមនឹងការគិតវិជ្ជមានអាចបង្ហាញពីទស្សនៈរបស់អ្នកចំពោះអ្នកដទៃឲ្យចូលចិត្តអ្នក ហើយអាចរក្សាទំនាក់ទំនង និងមិត្តភាពបានល្អពីព្រោះអ្នកគិតថាមនុស្សអាចផ្លាស់ប្តូរអតចារឹកបាន។
ហើយនេះក៏ដោយសារតែទំនោរមួយដែលតែងតែប្រាប់អ្នកថាអំពើល្អមានឥទ្ធិពលខ្លាំងជាងអំពើអាក្រក់ ហើយជាហេតុដែលអ្នកងាយនឹងធ្វើការអភ័យទោសចំពោះអាកប្បកិរិយាមិនល្អរបស់អ្នកដទៃយ៉ាងងាយស្រួល និងដោយសារតែអ្នកចង់បង្ហាញពីទឹកចិត្តសប្បុរសធម៌ទៅកាន់មនុស្សជុំវិញខ្លួន៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖