អត្ថប្រយោជន៍ ៣ នៃការមានចិត្តគំនិតចាស់ទុំ
- 2021-04-20 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ ៣ នៃការមានចិត្តគំនិតចាស់ទុំ
មនុស្សខ្លះជឿថាការមានចិត្តគំនិតចាស់ទុំឬក៏ចងចាំអំពីប្រវត្តិពីជាតិមុនគឺជាមនុស្សដែលបានចាប់កំណើតឡើងវិញ តែសម្រាប់អ្នកដែលមិនជឿទៅលើរឿងចាប់ជាតិវិញពួកគេនឹងគិតថាម្នាក់នោះគ្រាន់តែមានដួងព្រលឹងចាស់ ឬហៅថាគំនិតចាស់ទុំតាំងពីរក្មេង។ ជាអកុសលពេលខ្លះភាពចាស់ទុំនោះក៏អាចធ្វើឲ្យអារម្មណ៍របស់អ្នកមានការយល់ច្រឡំម្ដងម្កាលដែរ វាខុសគ្នាស្រលះពីធម្មជាតិ ប៉ុន្តែវាពិតជាមានចំណុចវិជ្ជមានជាច្រើនសម្រាប់អ្នក។
ការមានភាពចាស់ទុំឬចិត្តគំនិតចាស់ជាងអាយុនោះមានអត្ថប្រយោជន៍សំខាន់ៗ ៣ យ៉ាងដូចខាងក្រោម៖
១. អ្នកមិនខ្វល់អំពីរបស់របរ ឬសម្ភារៈនិយមឡើយ អ្នកមិនគិតទៅលើរឿងមានលុយឲ្យច្រើន អ្នកគ្រាន់តែត្រូវការវាតាមចំនួនដែលអាចបំពេញសេចក្តីត្រូវការមូលដ្ឋានរបស់អ្នក និងប្រាក់បន្ថែមបន្តិចបន្តួចក្នុងករណីមានអាសន្ន។ អ្នកមិនចាប់អារម្មណ៍ពីការទិញទូរស័ព្ទគ្រប់ពេលដែលម៉ូដថ្មីៗចេញមក ឬដើរទិញឥវ៉ាន់ដែលគ្រាន់តែបង្ហាញថាអ្នកមានម៉ូដថ្មីៗស្អាតៗនោះទេ។
២. អ្នកឲ្យតម្លៃខ្ពស់ទៅលើទំនាក់ទំនងមិត្តភាព ក្រៅពីការមានមិត្តច្រើននោះ អ្នកផ្តោតែទៅលើមនុស្សសំខាន់ៗក្នុងជីវិតដែលពួកគេគោរពឲ្យតម្លៃអ្នកដែរ អ្នកចង់បង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយពួកគេ អ្នកប្រហែលជាចង់ជួបតែមនុស្សដែលមានចារឹកចាស់ទុំដូចជាអ្នកដែរ ពីព្រោះវាប្រាប់អ្នកឲ្យស្វែងរកមនុស្សប្រភេទនោះ។
៣. អ្នកគឺជាមនុស្សដែលមានសមត្ថភាព ការមានចិត្តគំនិតចាស់ទុំនឹងធ្វើឲ្យមានការវិភាគម៉ត់ចត់ និងធ្វើការគិតឲ្យបានត្រឹមត្រូវ ឬគេហៅថាគិតមុននឹងនិយាយវាចេញ។ អ្នកនឹងមានអារម្មណ៍ដូចជាវាបានកើតឡើងចំពោះអ្នកដែរ ប្រសិនបើនរណាម្នាក់ដែលអ្នកយកចិត្តទុកដាក់ មានផលវិបាក មានការឈឺចាប់ ដោយសារតែអ្នកយល់ច្បាស់អំពីអារម្មណ៍នោះ។ អ្នកដឹងពីរបៀបដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ធូរស្បើយ ហើយធ្វើឲ្យអ្នកកាន់តែមានភាពចាស់ទុំជាងមុនទៀត។
ការគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានល្អនឹងត្រឹមត្រូវគឺជាមូលហេតុដែលបានធ្វើឲ្យអ្នកមានភាពចាស់ទុំនៅក្នុងខ្លួនជានិច្ច។ មានរឿងជាច្រើនដែលបានកំពុងកើតឡើងជារៀងរាល់ថ្ងៃ ជាពិសេសការគិតដែលមាននៅក្នុងខួរក្បាលរបស់អ្នក ដូច្នេះអ្នកក៏ត្រូវចំណាយពេលឲ្យបានច្រើនសម្រាប់ខ្លួនឯងផងដែរ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ល្អទាំងបីខាងលើយ៉ាងពិតប្រាកដ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖