៤ វិធីក្នុងការប្តូរពីការគិតអវិជ្ជមានទៅជាវិជ្ជមាន

  • 2021-04-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់ៗគ្នាតែងតែមានការគិតឬភាពអវិជ្ជមាននៅក្នុងខ្លួនកើតឡើងពេលខ្លះដែលវាជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោក។ ប៉ុន្តែប្រសិនបើអ្នកបណ្តោយខ្លួនឲ្យធ្លាក់ក្នុងភាពទុទិដ្ឋិនិយម ឬការគិតតែភាពអវិជ្ជមានជាញឹកញាប់ពេកនោះវានឹងផ្តល់ផលមិនល្អឡើយចំពោះអ្នក ទាំងសុខភាពផ្លូវចិត្តនឹងសុខភាពរាងកាយ។ ប៉ុន្តែវាមិនពិបាកខ្លាំងនោះទេ អ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរភាពអវិជ្ជមានទាំងប៉ុន្មានឲ្យទៅជាភាពវិជ្ជមានវិញដោយគ្រាន់តែអនុវត្តតាមវិធីទាំង ៤ ខាងក្រោមនេះ៖

១. ស្វែងរកអ្វីដែលជាភាពវិជ្ជមានដែលអ្នកមានកន្លងមក មិនថាវាតិចឬក៏ច្រើនឡើយ លើកវាយកមកធ្វើការគ្របដណ្ដប់ទៅលើភាពអវិជ្ជមានទាំងប៉ុន្មានដែលអ្នកកំពុងមាន។

២. រៀនគ្រប់គ្រងអារម្មណ៍អវិជ្ជមានរបស់អ្នក វាមិនងាយស្រួលដូចជាការអនុវត្តឡើយតែអ្នកអាចធ្វើបានដោយការគិតវិនិច្ឆ័យពីហេតុផល កុំយកការរិះគន់មកដាក់ខ្លួន និងកុំធ្វើអ្វីដោយប្រើអារម្មណ៍ ធ្វើអ្វីមួយដោយផ្អែកទៅលើហេតុផល។

៣. ការបង្ហាញពីអារម្មណ៍អវិជ្ជមានទាំងនោះឲ្យចេញមកក្រៅ អ្នកអាចធ្វើការសរសេរវាឡើង ឬក៏និយាយទៅកាន់មិត្តភក្ដិដែលអាចស្ដាប់ពីបញ្ហាទាំងនោះ។

៤. ធ្វើអ្វីមួយឬដាក់ខ្លួនឲ្យនៅក្នុងរង្វង់នៃភាពវិជ្ជមានជានិច្ច ដោយចាប់ផ្តើមពីការញញឹមនាពេលព្រឹកព្រលឹម ការនៅជាមួយមនុស្សដែលមានភាពវិជ្ជមាន ឬក៏អ្នកផ្តល់ភាពវិជ្ជមានទៅកាន់ពួកគេ វានឹងជៈឥទ្ធិពលល្អមកឲ្យអ្នកវិញដែរ។

គំនិតអវិជ្ជមានគឺមានគោលបំណងឬហេតុផលរបស់វា ប៉ុន្តែអ្នកមិនគួរអនុញ្ញាតឲ្យពួកវាស្ថិតនៅក្នុងខ្លួនរបស់អ្នកយូរឡើយ បើសិនជាអាចត្រូវរកវិធីយកចេញភ្លាមទើបល្អ។ នៅពេលដែលអ្នកចាប់ផ្តើមធ្វើបែបនេះបញ្ហាទាំងនោះនឹងបាត់ទៅបន្តិចម្តងៗ និងផ្តល់មកវិញនូវភាពល្អប្រសើរ ធ្វើការផ្លាស់ប្តូរ ការកែលម្អ និងឈានដើរទៅមុខក្នុងជីវិតរបស់អ្នកប្រកបដោយភាពសប្បាយរីករាយ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den