៤ វិធីក្នុងការពង្រឹងសុខភាពផ្លូវចិត្តឲ្យបានល្អ
- 2021-04-13 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីក្នុងការពង្រឹងសុខភាពផ្លូវចិត្តឲ្យបានល្អ
ខណៈប្រទេសយើងឥឡូវនេះកំពុងតែមានភាពច្របូកច្របល់ ហើយម្នាក់ៗគឺកំពុងតែមានផលវិបាក និងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលទាមទារឲ្យមានការតស៊ូព្យាយាមខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលកំពុងតែមាននេះ។ ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកគឺមាននៅគ្រប់ពេលវេលានឹងនៅគ្រប់ទីកន្លែងតាំងពីបើកភ្នែករហូតដល់បិទទៅវិញ។
មនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងរស់នៅដោយភាពសប្បាយរីករាយសុខភាពល្អ ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តនោះ អ្នកគួតែព្យាយាមមកអនុវត្តតាមវិធីទាំង ៤ ងាយៗនេះ៖
១. បញ្ឈប់ការគិតច្រើនពេក ប្រសិនបើវាជារឿងសាមញ្ញទេអ្នកគួតែបញ្ឈប់ការគិតពិចារណាលម្អិត និងដោះស្រាយវានៅពេលក្រោយ ប៉ុន្តែបើវាជារឿងដែលចាំបាច់បំផុតនោះ ចាំធ្វើការគិតដោះស្រាយ មិនថាភ្លាមៗឬនៅពេលក្រោយក៏ដោយ បែបនេះអ្នកអាចដោះស្រាយបានល្អ និងមិនសូវមានភាពស្មុគស្មាញ។
២. ការគិតវិជ្ជមាន គិតរឿងល្អៗ នៅពេលដែលមានបញ្ហានៅជុំវិញខ្លួននោះវាពិបាកក្នុងការមានភាពវិជ្ជមាន ប៉ុន្តែការគិតអវិជ្ជមានមិនមែនជាជម្រើសតែមួយគត់ដែលអ្នកគួរជ្រើសរើសនោះទេ ធ្វើរឿងអ្វីសប្បាយភ្លាមៗពេលមានអារម្មណ៍អវិជ្ជមានចូលមក។
៣. សប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន ចាំថាអ្នកណាក៏មានបញ្ហាដែរ មិនថាអ្នកមានឬអ្នកក្រឡើយ សម្លឹងមកមើលខ្លួនឯងថាមានអ្វីខ្លះ ហើយសម្លឹងមើលទៅអ្នកដែលគ្នាគ្មានអ្វីទាល់តែសោះ។
៤. ការធ្វើលំហាត់ប្រាណ ការហាត់ប្រាណជារៀងរាល់ថ្ងៃ និងការទម្លាប់ធ្វើខ្លួនឲ្យមមាញឹកអាចជួយបញ្ឈប់ពីការគិតច្រើន ហើយវិធីនេះល្អបំផុតសម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក។
អ្វីដែលសំខាន់នោះគឺការថែទាំខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្តជាប្រចាំថ្ងៃដោយអនុវត្តតាមវិធីទាំង ៤ ខាងលើនេះ។ ហើយចាំថាត្រូវផ្តល់ពេលវេលាសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃយ៉ាងហើចណាស់ក៏បានកន្លះម៉ោងដែលក្នុងការធ្វើអ្វីមួយដែលអ្នកចូលចិត្តឲ្សសប្បាយចិត្ត៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖