ភេសជ្ជះ ៣ ប្រភេទដែលជួយឲ្យរាងស្អាតដូចតារា

  • 2021-04-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការញ៉ាំឲ្យយបានត្រឹមត្រូវ ជាមួយការហាត់ប្រាណឲ្យបានទៀងទាត់ឬជាប្រចាំតែងតែផ្ដល់អត្ថប្រយោជន៍ និងមានប្រសិទ្ធភាពក្នុងការរក្សាសុខភាពនឹងសម្រស់ស្រស់ស្អាត ជាពិសេសនោះគឺធ្វើឲ្យអ្នកស្រកទម្ងន់ ហើយទទួលបានរូបរាងស្រស់ស្អាតតាមអ្វីដែលអ្នកចង់បាន។ វាមិនត្រឹមតែល្អសម្រាប់សុខភាពនឹងសម្រស់ប៉ុណ្ណោះទេ ចំពោះបញ្ហាសម្រកទម្ងន់វិញ វាជួយបានយ៉ាងលឿនផងដែរ អ្វីដែលអ្នកត្រូវធ្វើនោះគឺការទទួលទានភេសជ្ជៈទាំង ៣ ប្រភេទនេះនាពេលព្រឹកឬពេលណាដែលពោះទទេមិនទាន់ញ៉ាំអ្វីសោះ ហើយវាមានប្រសិទ្ធិភាពខ្ពស់ សុវត្ថិភាព និងមានភាពងាយស្រួលទៀតផង។

ភេសជ្ជៈទាំង ៣ មុខដែលអាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះបានយ៉ាងលឿន ល្អសម្រាប់សុខភាព និងសម្រស់ស្រស់ស្អាត៖

១. ទឹកក្រូចឆ្មាស្រស់ជាមួយទឹកឃ្មុំ រូបមន្តសមញ្ញៗដោយគ្រាន់តែយកទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មាស្រស់ដាក់ចូលក្នុងទឹកក្តៅអន់ៗមួយកែវផឹកនៅពេលព្រឹកព្រលឹមអាចជួយឲ្យអ្នកស្រកទំងន់ប្រកបដោយប្រសិទ្ធភាពខ្ពស់នឹងលឿន ជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនវាក៏ជួយបង្កើនការរំលាយអាហារបានល្អផងដែរ។

២. តែបៃតង ទទួលទានតែបៃតងក្តៅមួយពែងដោយគ្មានជាតិស្កររៀងរាល់ព្រឹកអាចជួយរំលាយខ្លាញ់ក្បាលពោះយ៉ាងឆាប់រហ័ស ពីព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការសម្រកជាតិកាឡូរីបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។

៣. ទឹកខ្ញី វាមានសមត្ថភាពក្នុងការធ្វើនិយ័តកម្មចំណង់អាហាររបស់អ្នក ជួយប្រឆាំងនឹងជំងឺផ្ដាសាយ និងជួយក្នុងការរំលាយជាតិខ្លាញ់បានលឿននាព្រឹកព្រលឹម វាជាគ្រឿងផ្សំដ៏ល្អបំផុតក្នុងការសម្រកទម្ងន់។

គួរចាប់ផ្តើមភេសជ្ជៈណាមួយដែលបានណែនាំខាងលើនេះ ដើម្បីទទួលបានក្បាលពោះរាបស្មើរ និងរាងស្អាតដូចជារាតា ប៉ុន្តែសម្រស់របស់អ្នកស្រស់ស្អាតតាមបែមធម្មជាតិពិតៗ ដោយគ្រាន់តែធ្វើការអនុវត្តការសម្រកទម្ងន់ខាងលើនេះ។ វាជាវិធីងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់អាចទទួលយកបាន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម