រឿងដែលត្រូវធ្វើបើសិនជាអតីតរបស់អ្នកចង់ត្រឡប់មករកអ្នកវិញ

  • 2021-04-09 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះបន្ទាប់ពីទំនាក់ទំនងរបស់អ្នកបានបញ្ចប់ហើយ អតីតអ្នកអាចនឹងវិលចូលមកក្នុងជីវិតរបស់អ្នកឡើងវិញដោយហេតុផលជាច្រើន។ គាត់អាចនឹងផ្ញើសារ ឬទូរសព្ទមកអ្នក ចង់ជួបអ្នកឬក៏អាចប្រាប់ត្រង់ៗតែម្ដងថាគាត់ចង់បានអ្នក ចង់ត្រឡប់មករកអ្នកវិញ។ ប៉ុន្តែតើអ្នកនៅមានចំណាប់អារម្មណ៍ ឬចង់ចាប់ផ្ដើមស្នេហាឡើងវិញជាមួយគាត់វិញដែលឬទេ? ប្រសិនបើអ្នកមិនទាន់មានអ្នកថ្មីនៅឡើយនោះ។ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ថា គួរឬមិនគួរជួប និងមានទំនាក់ទំនងឡើងវិញជាមួយអតីតឬក៏អត់។

វាចាំបាច់ណាស់ក្នុងការស្វែងយល់ពីហេតុផលដែលនាំឲ្យអតីតវិលត្រឡប់មកវិញ។ ប្រហែលជាគាត់ចង់បង្ហាញអ្នកថា គាត់បានធ្វើការផ្លាស់ប្តូរដើម្បីភាពល្អប្រសើរ ចង់សុំទោសអ្នក ឬប្រាប់អ្នកថាគេនៅតែស្រឡាញ់អ្នក និងដើម្បីសុំឱកាសពីអ្នកជាលើកទីពីរ។

ប្រសិនបើរឿងនេះកើតឡើងចំពោះអ្នក អ្នកគួរតែធ្វើការវិភាគរកហេតុផល ឬក៏សួរគាត់ត្រង់ៗតែម្ដងអំពីគោលបំណងរបស់គាត់ ហើយអ្នកវិញគួរតែធ្វើរឿងទាំង ៣ ខាងក្រោមនេះមុននឹងសម្រេចចិត្ត៖

១. ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង នៅពេលដែលអតីតចូលមកក្នុងជីវិតរបស់អ្នក អ្នកគឺជាមនុស្សតែមួយគត់ដែលត្រូវធ្វើការសម្រេចចិត្តថាតើទំនាក់ទំនងប្រភេទណាដែលអ្នកចង់មានជាមួយគាត់ (ត្រឹមជាមិត្តភក្ដិ ឬក៏ជាសង្សារម្ដងទៀត)។

២. ស្ដាប់អំពីអ្វីដែលគាត់ចង់និយាយបកស្រាយមកកាន់អ្នក មិនថានៅតាមទូរសព្ទឬក៏ជួបគ្នាដោយផ្ទាល់ឡើយ អ្នកអាចយល់ច្បាស់អំពីគោលបំណងពិតរបស់គាត់បន្ទាប់ពីការស្ដាប់ សន្ទនានោះ ហើយបន្ទាប់មកអ្នកអាចធ្វើការសម្រេចចិត្តទៅលើអ្វីដែលល្អសម្រាប់អ្នក។

៣. ឬក៏កុំអើពើនឹងគាត់ ប្រសិនបើអតីតរបស់អ្នកគឺជាមនុស្សដែលបានធ្វើបាបចិត្តអ្នក និងជាមនុស្សដែលបានយកបេះដូងរបស់អ្នកទៅបាត់ដែលធ្វើឲ្យអ្នកគ្មានថ្ងៃបានជាសះស្បើយនោះ។

បើអ្នកមានផលវិបាកក្នុងការសម្រេចចិត្តដ៏ធំនឹងភ្លាមៗនេះ ប្រហែលជាអ្នកទាំងពីរអាចចាប់ផ្ដើមកសាងមិត្តភាពឡើងវិញជាមុនសិន។ អ្នកមានជម្រើសជាច្រើននៅពេលទាក់ទងជាមួយអតីតដែលបានត្រឡប់មករកអ្នកវិញ ហើយការធ្វើអ្វីដែលល្អៗសម្រាប់ខ្លួនឯងគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលអ្នកគួរតែផ្តោតក្នុងការសម្រេចចិត្ត៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម