៦ ចំណុចបញ្ជាក់ថាអ្នកកំពុងទាក់ទងមនុស្សកុហកហើយ !
- 2021-04-07 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ចំណុចបញ្ជាក់ថាអ្នកកំពុងទាក់ទងមនុស្សកុហកហើយ !
តើអ្នកធ្លាប់មានអារម្មណ៍ថាដៃគូរបស់អ្នកកំពុងតែកុហកអ្នកដែលឬទេ? ការជឿទុកចិត្តគឺជាស្នូលនៃទំនាក់ទំនងល្អយូរអង្វែង សេចក្ដីរីករាយ ហើយសុភមង្គលល្អគឺវាអាស្រ័យទៅលើការជឿទុកចិត្តទាំងនេះ។ ប៉ុន្តែនៅពេលដែលអ្នកមានអារម្មណ៍នៃការសង្ស័យថាគេកំពុងកុហកដើម្បីគេងចំណេញនោះ វាធ្វើឲ្យអ្នកនៅមិនសុខឡើយ និងជៈឥទ្ធិពលមិនល្អនៅក្នុងទំនាក់ទំនងដៃគូរបស់អ្នក។ ប្រសិនបើអ្នកមានការសង្ស័យជាមួយដៃគូរបស់អ្នកហើយនោះ វាបញ្ជាក់ថាគាត់ប្រាកដជាបានធ្វើអ្វីដែលបណ្តាលឲ្យអ្នកមានអារម្មណ៍មិនទុកចិត្ត ឬអាចបណ្តាលមកពីការការព្រួយបារម្ភប្រចណ្ឌរបស់អ្នក។ អ្នកអាចដឹងបានថាដៃគូរបស់អ្នកកំពុងតែកុកហអ្នកឬអត់ដោយមើលទៅលើចំណុចសំខាន់ៗទាំង ៦ នេះ៖
១. ដៃគូរបស់អ្នកនិយាយមិនច្បាស់អំពីកន្លែងស្នាក់នៅរបស់គាត់
២. គាត់តែងតែនិយាយបំផ្លើសជ្រុលទៅលើរឿងភាគច្រើន
៣. សង្សារឬដៃគូរបស់អ្នកមិនដែលធ្វើអ្វីតាមដែលគាត់បានសន្យាឡើយ
៤. ដៃគូរបស់អ្នកតែងតែមានលេសជានិច្ច និងគ្រប់ពេល
៥. គាត់ ឬនាងតែងតែមានគំណិតប្រឆាំងជារើយៗ
៦. តាមរយះអកប្បកិរិយា ពាក្យសម្ដីធ្វើឲ្យអ្នកដឹងដោយខ្លួនឯងតែម្ដង
ប្រសិនបើអ្នកមានអារម្មណ៍ថាមានអ្វីមួយរំខានអ្នកក្នុងទំនាក់ទំនង ឬការជួបមនុស្សនោះ ហើយអ្នកមានការសង្ស័យថាគាត់កំពុងបំភាន់ ឬបោកបញ្ឆោត អ្នកគួរតែជឿអ្វីដែលអារម្មណ៍របស់កំពុងតែប្រាប់អ្នក។ ក្នុងករណីជាច្រើនសភាវគតិធម្មជាតិផ្ទាល់ខ្លួនរបស់អ្នកពិតជាអាចជួយឲ្យតម្រុយអ្នកបានពិតមែន។ ប្រសិនបើនរណាម្នាក់កំពុងលាក់បាំងរឿងអ្វីមួយ បោកអ្នក និងធ្វើឲ្យអ្នកស្ថិតក្នុងភាពសង្ស័យជាមួយគេនោះ វាសំខាន់ណាស់ក្នុងការទុកចិត្តលើខ្លួនឯង៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖