រឿងដែលត្រូវធ្វើបើអ្នកធុញទ្រាន់នឹងភាពនៅលីវ
- 2021-04-08 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលត្រូវធ្វើបើអ្នកធុញទ្រាន់នឹងភាពនៅលីវ
តើស្ថានភាពរបស់អ្នកឥឡូវនេះយ៉ាងម៉េចដែរ? កំពុងតែមានសង្សារ កំពុងទាក់ទងមានដៃគូ មានគេកំពុងលួចស្រឡាញ់ ទើបតែមានការបែកបាក់ ឬមួយក៏នៅលីវ? ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពនៅលីវ តើវាមានរយះពេលយូរហើយឬនៅ? ឬក៏កំពុងតែមានការធុញទ្រាន់ទៅនឹងភាពនៅលីវរបស់អ្នក?
ស្ថានភាពទំនាក់ទំនងកាលពីមុនបានធ្វើបាបឲ្យអ្នកបាក់ទឹកចិត្តលែងចង់មានស្នេហាទៀត ហើយប្រសិនបើភាពនៅលីវកំពុងធ្វើឲ្យអ្នកមានការអស់សង្ឃឹមនោះដល់ពេលដែលអ្នកត្រូវបង្កើតឱកាសរបស់អ្នកក្នុងការជួបមនុស្សថ្មី ឬបើសិនវាជាការចាប់ផ្ដើមជាលើកដំបូងនោះ អ្នកអាចធ្វើការអនុវត្តតាមជំហានទាំងនេះបាន ដើម្បីជួយអ្នកក្នុងការស្វែងរកមនុស្សពិសេសមកធ្វើជាសង្សារ និងបំបាត់ភាពនៅលីវចោល៖
១. ចូលរួមប្រើកម្មវិធីធ្វើការណាត់ជួបថ្មីៗ អ្នកត្រូវបញ្ជាក់ឲ្យបានច្បាស់ពីគោលបំណងដែលអ្នកប្រើវា ដើម្បីភាពសប្បាយមួយភ្លេត ឬក៏ដើម្បីធ្វើការស្វែរកដៃគូទៅថ្ងៃអនាគត។
២. បង្ហាញការពិតចេញអំពីភាពនៅលីវ កុំមានការខ្មាស់អៀន ប្រសិនបើអ្នកនៅលីវ ទំនេរនោះអ្នកគួរតែប្រាប់មិត្តភក្ដិ និងមនុស្សដែលអ្នកធ្លាប់ស្គាល់ឲ្យពួកគេបានដឹងថាអ្នកត្រៀមខ្លូនរួចជាស្រេចក្នុងការមានសង្សារ ហើយការណែនាំតាមមិត្តភក្ដិអាចជួបមនុស្សល្អច្រើនជាងតាមកម្មវិធី។
៣. ចេញក្រៅឲ្យបានច្រើន មិនថាការណាត់ជួបជាមួយមិត្តភក្ដិជាក្រុមៗ ការចូលរួមកម្មវិធីសង្គម ឬប្រភេទពិធីជប់លាងផ្សេងៗនោះទេ អ្នកត្រូវចេញក្រៅចូលរួម កុំសំងំនៅតែក្នុងផ្ទះវាមិនអាចជួយអ្វីបានឡើយ។
៤. ហ៊ាននឹងក្លាហានក្នុងការណាត់ជួប វាចាំបាច់ណាស់ក្នុងការលះបង់ពេលវេលានឹងត្រៀមខ្លួនឲ្យស្រេចដើម្បីជួមមនុស្សថ្មីៗក្នុងជីវិតរបស់អ្នក។ បើអ្នកមិនសាលល្បង អ្នកនឹងនៅតែមិនដឹងរហូត។
ចាំថាការនៅលីវឬមានគូមិនមែនជាការបង្ហាញអំពីអត្តសញ្ញាណរបស់អ្នកទេ ហើយអ្នកក៏មិននៅលីវមួយជីវិតដែរ។ វាគ្រាន់តែចំណាយពេលនឹងការលះបង់ច្រើន ហើយតម្រូវឲ្យអ្នកទទួលស្គាល់ និងផ្ដោតការយកចិត្តទុកដាក់ចំពោះខ្លួនឯងជាមុនសិន។ អ្វីដែលសំខាន់នោះគឺការមានអាកប្បកិរិយាវិជ្ជមានគឺជាផ្នែកដ៏សំខាន់បំផុតនៃដំណើរការនេះ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖