ផ្លែឈើ ៥ ប្រភេទដែលជួយក្នុងការសម្រកទម្ងន់
- 2021-04-07 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើ ៥ ប្រភេទដែលជួយក្នុងការសម្រកទម្ងន់
ផ្លែឈើគឺជាអាហារសម្រន់ដែលទទួលបានពីធម្មជាតិដែលផ្ទុកទៅដោយវីតាមីន និងសារធាតុចញ្ចឹមផ្សេងទៀតជាច្រើនក្នុងរបបអាហារដែលផ្ដល់សុខភាពល្អសម្រាប់អ្នក។ ផ្លែឈើគឺជាទូទៅមានជាតិកាឡូរីទាបនឹងមានជាតិសរសៃខ្ពស់ដែលអាចជួយឲ្យអ្នកស្រកទម្ងន់បានដោយងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់។ ការញ៉ាំផ្លែឈើជាប្រចាំក៏អាចជួយការពារអ្នកពីហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺលើសឈាម មហារីក និងជំងឺបេះដូងជាដើម។
ទាំងនេះគឺជាប្រភេទផ្លែឈើល្អៗបំផុតចំនួន ៥ ប្រភេទដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្រកទម្ងន់៖
១. ផ្លែក្រូចថ្លុង សម្បូរទៅដោយប្រភេទវីតាមីន ស៊ី និងវីតាមីន អេ។ វាជួយបំពេញជាតិស្ករទៅក្នុងប្រព័ន្ធសរសៃឈាមរបស់អ្នកយឺតៗបានល្អ ហើយវាជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួន រក្សាលំនឹងរាងកាយ និងជួយសម្រកទម្ងន់បានល្អ។
២. ផ្លែផាសិន ក្នុងមួយផ្លែមានផ្ទុកជាតិកាឡូរី ១៧ ភាគរយ ហើយសម្បូរទៅដោយជាតិសរសៃ វីតាមីន ស៊ី វីតាមីន អេ ជាតិដែក និងជាតិប៉ូតាស្យូមជាច្រើន ជួយប្រព័ន្ធរំលាយអាហារបានល្អ និងជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។
៣. ផ្លែចេក ដែលមានបរិមាណកាឡូរី និងបរិមាណជីវជាតិច្រើនជាងផ្លែឈើដទៃទៀតដូចជាជាតិប៉ូតាស្យូម ម៉ាញេស្យូម ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន និងសប្បូរទៅដោយប្រភេទវីតាមីន អេ បេ៦ និងវីតាមីន ស៊ី។
៤. ផ្លែបឺរ ការបរិភោគផ្លែបឺរអាចបង្កើនអារម្មណ៍ឆ្អែត បន្ថយចំណង់អាហារបានយូរ និងជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកបានល្អ ផ្ដល់សុខភាពល្អ និងគ្រប់គ្រងទម្ងន់ឲ្យនៅស្ថិរភាពបានល្អជាងមនុស្សដែលមិនញ៉ាំវា។
៥. ផ្លែប៉ោម ផ្លែប៉ោមមានកាឡូរីទាបនឹងមានជាតិសរសៃខ្ពស់ដើម្បីជួយដល់ការសម្រកទម្ងន់បានល្អ។ ការញ៉ាំផ្លែប៉ោមទាំងមូលគឺល្អជាងការកៀបយកទឹកមកផឹក ពីព្រោះវាជួយកាត់បន្ថយភាពឃ្លាន និងគ្រប់គ្រងប្រព័ន្ធចំណង់អាហាររបស់អ្នកបានល្អ។
ផ្លែឈើគឺជាផ្នែកសំខាន់មួយនៃរបបអាហារដែលផ្ដល់សុខភាពល្អ ហើយអាចជួយដល់ការសម្រកទម្ងន់បានទៀត ភាគច្រើនពួកវាមានជាតិកាឡូរីទាប និងសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ។ លើសពីនេះទៅទៀតការបរិភោគផ្លែឈើមិនមែនអាចជួយបានត្រឹមតែការសម្រកទម្ងន់ប៉ុណ្ណោះទេ វាក៏ជួយដល់សុខភាបរាងកាយជាច្រើនទៀតផងដែរ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖