៥ វិធីជួយអ្នកមិនឲ្យស្ងាបឬអស់កម្លាំងពេលថ្ងៃ

  • 2021-04-05 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាជារឿងធម្មតាទៅហើយដែលការស្ងាបនឹងអស់កម្លាំងកើតមានឡើងនោះ ប៉ុន្តែប្រសិនបើវាកើតឡើងជាញឹកញាប់ពេកនោះ វាមិនល្អឡើយជាពិសេសនៅពេលដែលអ្នកកំពុងមានការប្រជុំ ឬកំពុងតែធ្វើការងារ និងការសិក្សាជាដើម។ បញ្ហាទាំងនេះវាអាចបណ្តាលមកពីកត្តាជាច្រើនដូចជាការគេងមិនបានគ្រប់គ្រាន់នៅពេលយប់ ការនឿយហត់ដោយសារតែការងារច្រើន និងបញ្ហាសុខភាពមួយចំនួនទៀត។

ប្រសិនបើអ្នកគេងតិចជាង ៧ ម៉ោងក្នុងមួយយប់ អ្នកមិនត្រឹមតែនឿយហត់អស់កម្លាំងនោះទេ តែអ្នកអាចប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួនទៀតដូចជាការស្រកទម្ងន់ កើតជំងឺបាក់ទឹកចិត្ត ងាយនឹងឆ្លងជំងឺ ការគិតនឹងការចងចាំចុះខ្សោយ ហើយនឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម និងបញ្ហាបេះដូងជាដើម។

អនុវត្តតាមវិធីទាំង ៥ នេះដើម្បីជួយកាត់បន្ថយការអស់កម្លាំងជាញឹកញាប់នៅពេលថ្ងៃ៖

  • ញ៉ាំអាហារនឹងភេសជ្ជដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់
  • ត្រូវតែសកម្ម ក្រោកដើរ ឬធ្វើចលនារាងកាយ កុំអង្គុយនៅតែមួយកន្លែងមិនថាអ្នករវល់នឹងការងារយ៉ាងណាក៏ដោយ
  • ផឹកទឹកឲ្យបានច្រើន ជាហេតុល្អដែលធ្វើឲ្យអ្នកឧស្សាហ៍ក្រោកទៅបន្ទប់ទឹក ជាផ្នែកមួយនៃភាពសកម្ម
  • ធ្វើអ្វីដែលអ្នកចូលចិត្តធ្វើ គូររូប ដាំដំណាំផ្កា ចម្អិនប្ហូបឬអ្វីដែលអ្នកពូកែជាឧទាហរណ៍
  • ការចែករំលែករឿង ឬការលេងសើចជាមួយមិត្តភក្ដិក្រុមគ្រួសារបើនៅផ្ទះ និងជាមួយមិត្តរួមការងារបើនៅកន្លែងធ្វើការងារ

ក្រៅពីនេះអ្នកក៏អាចព្យាយាមផឹកជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ឬតែគ្រប់ប្រភេទដើម្បីជាជំនួយធ្វើឲ្យអ្នកភ្ញាក់ពេញមួយថ្ងៃខណៈកំពុងប្រកបរបរនឹងធ្វើការងារ។ តែអ្វីដែលសំខាន់បំផុតនោះគឺការទម្លាប់រស់នៅដែលមានសុខភាពល្អ ការគេង ការទទួលទានអាហារភេសជ្ជសុខភាព និងការហាត់ប្រាណបន្តិចបន្តួចរឹតតែល្អប្រសើរជាងមុន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den