អត្ថប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីពីការរួមភេទ

  • 2021-04-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យនេះហើយនៅមានការខ្មាស់អៀនអ្វីទៀតក្នុងការនិយាយ ការពិភាក្សាអំពីទំនាក់ទំនងផ្លូវភេទនោះ អ្នកមិនទាន់បានប្រព្រឹតឯណា។ មានស្ត្រីជាច្រើនបាននិយាយអំពីបញ្ហានេះឡើង បញ្ហាដែលខ្លួនមិនដែលទទួលបានការសម្រេចចំណង់ផ្លូវភេទឡើយ ភាគច្រើនគឺបានតែដៃគូខាងប្រុសប៉ុណ្ណោះ។ ស្ត្រីខ្លះងាយនឹងសម្រេចចំណង់ពេលមានទំនាក់ទំនងផ្លូវភេទជាមួយដៃគូ តែអ្នកខ្លះទៀតមិនងាយនោះទេ ហើយបើខាងប្រុសយករួចតែខ្លួនឯងនោះវាអាចនឹងប៉ះពាល់ដល់អារម្មណ៍ខាងស្រីយ៉ាងធ្ងន់ធ្ងរ។ អ្នកប្រហែលជាបានដឹងរួចមកហើយថាការួមភេទវាមានអត្ថប្រយោជន៏ជាច្រើនសម្រាប់សុខភាពល្អ។

យោងតាមការសិក្សាចុងក្រោយបានបង្ហាញថា ការរួមភេទឬសម្រេចចំណង់ពីពីរដងទៅបីដងក្នុងមួយសប្តាហ៍អាចផ្តល់គុណប្រយោជន៍ជាច្រើនដល់សុខភាព និងសុខុមាលភាពរបស់អ្នក ហើយទាំងនោះរួបមាន៖

  • ធ្វើឲ្យអ្នកមើលទៅ និងនៅក្មេងជាងវ័យបានយូរ
  • អាចធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងការឈឺក្បាល
  • កាត់បន្ថយនឹងព្យាបាលជំងឺស្ត្រេសបានល្អ
  • បន្ធូរបន្ថយការរមួលក្រពើដែលបណ្តាលមកពីការមករដូវ
  • ការពារពីជំងឺគាំងបេះដូង និងជំងឺមហារីកនានា
  • ផ្តល់ជំនឿទុកចិត្ត និងការឲ្យតម្លៃចំពោះខ្លួនឯង
  • ធ្វើឲ្យអ្នកសប្បាយចិត្ត និងផ្តល់អារម្មណវិជ្ជាមានជានិច្ច
  • បង្កើនគុណភាពនៃមេជីវិតទាំងខាងប្រុសនឹងស្រីបានល្អ (បើសិនជាចង់បានកូននោះគឺងាយ)
  • ផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពសម្រស់ បំបាត់ភាពជ្រាវជ្រួញ ស្បែកមុខរលោង និងមើលទៅមានភាពទាក់ទាញ

ដូចច្នេះកុំគិតឲ្យសោះថាទំនាក់ទំនងផ្លូវភេទគឺសម្រាប់តែប្រុសៗឲ្យសោះ វារឹតតែសំខាន់ខ្លាំងចំពោះស្ត្រីហើយនឹងសម្រាប់ដៃគូទាំងពីរ ពីព្រោះវាផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងសុខភាព ក៏ដូចជាទំនាក់ទំនងស្នេហារវាងដៃគូរបស់អ្នក៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den