អាហារសម្រន់សុខភាពដែលគួរញ៉ាំខណៈកំពុងធ្វើការពីផ្ទះ

  • 2021-04-01 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍នៃការធ្វើការពីផ្ទះគឺវាមិនដូចជានៅក្នុងការិយាល័យឡើយ។ នៅផ្ទះគឺមានការំខានច្រើនពីក្រុមគ្រួសារបងប្អូន និងបរិយាកាសជុំវិញខ្លួន ហើយការទទួលទានវិញនោះរឹតតែមិនសូវបានយកចិត្តទុកដាក់ទេដោយសារការខិតខំប្រឹងប្រែងធ្វើការ។ មនុស្សជាច្រើនមានអារម្មណ៍ធុញទ្រាន់ និងអស់កម្លាំងជាញឹកញាប់ពេលធ្វើការនៅផ្ទះ នេះដោយសារតែកង្វះថាមពលពីភាពសកម្មនឹងរបបអាហារដែលអ្នកកំពុងតែបរិភោគ។

អាហារទាំងអស់ផ្តល់ថាមពលដល់អ្នក តែមានអាហារខ្លះទៀតអាចជួយបង្កើនកម្រិតថាមពលរបស់អ្នកថ្វេរដងដោយសារវាមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់។ អាហារសម្រន់នឹងភេសជ្ជទាំង ៧ មុខនេះដែលសម្បូរសារធាតុចិញ្ចឹម និងអាចផ្តល់ថាមពលឲ្យអ្នកបានយូរ ឆ្អែតបានយូរជាងប្រភេទអាហារដទៃ៖

១. ផ្លែចេកទុំ

២. ប្រភទដំឡូងជ្វា

៣. ផ្លែប៉ោម

៤. ស៊ុតមាន់ស្ងោ

៥. គ្រាប់ធុញ្ញជាតិ

៦. តែបៃតង

៧. កាហ្វេ

លើសពីនេះទៀតវាជាប្រភេទអាហារដ៏សំខាន់សម្រាប់សរីរាង្គកាយជាមួយនឹងប្រភេទវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ។ សមាសធាតុទាំងអស់នោះចូលរួមក្នុងការផលិតថាមពលនៅក្នុងកោសិការបស់អ្នក ហើយពួកវាទាំងអស់សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើនផ្សេងទៀត។ ប្រសិនបើអ្នកចង់បានថាមពលបន្ថែម គួរញ៉ាំប្រភេទអាហារទាំងនេះជាអាហារសម្រន់របស់អ្នក វានឹងអាចជួយបាន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម