៥ វិធីដើម្បីមុខម៉ត់រលោងក្នុងពេលមួយសប្ដាហ៍

  • 2021-04-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនតែងតែជួបប្រទះទៅលើបញ្ហាផ្ទៃមុខមិនម៉ត់រលោងដូចជាតារាល្បីៗមួយចំនួន។ មិនថាវាជាបញ្ហាមួយណាក៏ដោយ កើតមុន រន្ធញោសធំៗ និងបញ្ហាមុខផ្សេងៗជាច្រើនទៀត។ ទោះជាបញ្ហានោះទើបតែកើតឡើង ឬជាបញ្ហាយូរអង្វែងមកហើយក៏ដោយវាជារឿងដែលត្រូវព្រួយបារម្ភ ពីព្រោះសម្រស់គឺជារឿងសំខាន់បំផុតរបស់មនុស្សម្នាក់ៗ។ មនុស្សម្នាក់ៗចង់បានស្បែករបស់ពួកគេមើលទៅស្អាតម៉ត់រលោងជាងមុន ការថែរក្សាស្បែកឲ្យភ្លឺថ្លាគឺទាមទារឲ្យអ្នកមានការយកចិត្តទុកដាក់ជាប្រចាំ ការជ្រើសរើសប្រើផលិតផលឲ្យត្រូវទៅនឹងប្រភេទស្បែករបស់អ្នកក៏សំខាន់ណាស់ដែរ។

អ្នកគួរតែព្យាយាមអនុវត្តតាមវិធីខាងក្រោមនេះដើម្បីទទួលបានស្បែកមុខដែលមានសុខភាពល្អនឹងម៉ត់រលោងក្នុងរយះពេលខ្លីប៉ុណ្ណោះ៖

  • ចៀសវាងការញេចមុនដោយប្រើដៃឬក្រចកដៃ ងាកមកប្រើឧបករណ៍សម្អាតមុនវិញ
  • លាងសម្អាតមុខយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃនឹងនៅពេលដែលបែកញើស ជាពិសេសនោះបន្ទាប់ពីការញេចសម្អាតមុន
  • បន្ទាប់មកលាបផលិតផលផ្ដល់សំណើម ឬផលិតផលការពារស្បែកដែលអាចជួយបង្រួមរន្ធរោម (កុំឲ្យសោះផលិតផលដែលធ្វើឲ្យស្បែកសឬបំបាត់មុនជាដើម)
  • ចៀសវាការប្រើឡេលាបនៅលើផ្ទៃមុខ ងាកមកប្រើក្រែមការពារកម្ដៅថ្ងៃវិញទើបការពារស្បែក និងជំនួយស្បែកឲ្យម៉ត់រលោងបែបធម្មជាតិ
  • ផឹកទឹកឲ្យបានច្រើនជាងរាល់ដង និងញ៉ាំតែប្រភេទអាហារណាដែលផ្ដល់សុខភាព ពេលសុខភាពល្អសម្រស់ក៏ស្រស់ស្អាតដែរ

វិធីសាស្ត្រនីមួយៗអាចផ្ដល់ផលលឿនឬឆាប់គឺវាអាស្រ័យទៅលើប្រភេទស្បែករបស់មនុស្សនោះ ហើយរឿងបន្ថែមដែលអ្នកគួរធ្វើនោះគឺការផ្លាស់ប្តូរទម្លាប់រស់នៅទូទៅដូចជាការកាត់បន្ថយស្ត្រេស ភាពតានតឹង ការជក់បារី ផឹកស្រា។ ការរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ និងការញ៉ាំរបបអាហារដែលមានសុខភាពល្អជាប្រចាំ វាជាផ្នែកធំមួយក្នុងការជួយព្យាបាលនឹងលើកកម្ពស់សម្រស់របស់អ្នក៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម