រូបមន្តធ្វើឲ្យសក់ដុះក្រាស់ក្នុងរយៈពេលខ្លី

  • 2021-04-01 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់គឺជាផ្នែកមួយក្នុងការជួយលើកកម្ពស់សម្រស់ឲ្យកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ បញ្ហាមានសក់ស្តើងគឺជាកង្វល់របស់មនុស្សគ្រប់ៗគ្នា ពីព្រោះមិនថាអ្នកជ្រើសរើសស្តាយម៉ូដសក់បែបណាទេ សក់របស់អ្នកមើលទៅស្តើង និងមិនស្រួលក្នុង តុបតែងសោះ។

ជារឿងធម្មតាទៅហើយ សម្រាប់សុខភាពសក់ដែលវាអាចបណ្តាលមកពីការថែទាំ ឬផលប៉ះពាល់នានាក្នុងការរស់នៅប្រចាំថ្ងៃ តែវាមិនមែនជារឿងដែលអ្នកត្រូវព្រួយបារម្ភខ្លាំងនោះទេ ពីព្រោះវាអាចព្យាបាលបានដោយវីធីធម្មជាតិទាំង ៣ នេះ៖

១. ព្យាយាមផឹកតែបៃតងឲ្យបានជាប្រចាំ តាមការសិក្សាមួយបានបង្ហាញថាការផឹកតែបៃតងគឺជាវិធីមួយដែលអាចជួយបង្កើនការលូតលាស់របស់សក់បានយ៉ាងមានប្រសិទ្ធិភាព។

២. ប្រើបន្ទាលកន្ទុយក្រពើ វាអាចធ្វើការកំចាត់សំណល់នឹងជាតិប្រេងលើសនៅលើស្បែកក្បាលរបស់អ្នក វាសម្បូរទៅដោយវីតាមីនដែលអាចជួយដល់ការលូតលាស់របស់សក់ និងការពារការជ្រុះសក់បានយ៉ាងល្អ។

៣. ប្រើប្រេងដូង ដោយគ្រាន់តែលាបប្រេងដូងមុនពេលកក់សក់ឬក៏ក្រោយពេលងូតទឹករួច ពីព្រោះវាដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលសក់ដែលខូចខាត ធ្វើឲ្យសក់មានសុខភាពល្អ ដុះមកច្រើន និងវែង។

ដើម្បីសុខភាពសក់ល្អ អ្នកគួរតែប្រើវិធីណាមួយខាងលើនេះ។ អាចព្យាបាលសក់ហើយថែមទាំងជួយធ្វើឲ្យសក់មានសុខភាពល្អ មានការដុះលូតលាស់មកក្រាស់ វែង តាមអ្វីដែលអ្នកប្រាថ្នាចង់បាន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម