ជ្រើសរើសរូបមួយដែលអ្នកគិតថាងាយនឹងមានគ្រោះថ្នាក់ជាងគេ ដើម្បីដឹងពីខ្លួនអ្នក

  • 2021-03-23 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ជាធម្មតាអ្នកតែងតែគិតឲ្យបានគ្រប់ជ្រុងជ្រោយដោយយកចិត្ត​ទុកដាក់​និង​ពិចារ​ណា។ ដូចគ្នានេះដែរ រូបភាពខាងក្រោមបានបង្ហាញពីកុមារាទាំង ៤រូបដែលពួកគេសុទ្ធតែ​ស្ថិតនៅ​ស្ថាន​ភាព​គ្រោះ​ថ្នាក់ដូចគ្នា។ តើអ្នកអាចសម្រេចចិត្តគិតថាមួយណាក្នុងចំណោមពួកគេទាំងបួនថាអាច​នឹង​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ជាងគេ? ដោយក្មេងទី១ កំពុងកាត់ខ្សែពួរដែលចងភ្ជាប់ខ្លួន ក្មេងទី២ កំពុងជាប់ខ្លួននឹង​ខ្សែពួរ ក្មេង​ទី៣ កំពុងយករណាមកអារឈើដែលខ្លួនកំពុងអង្គុយលើ រីឯក្មេងទី៤ កំពុងឈរជើងម្ខាង​យ៉ាង​សង្ហារ​លើ​ជណ្តើរ។ ចូរអ្នកជ្រើសរើសក្មេងម្នាក់ ដើម្បីដឹងពីខ្លួនអ្នកថាអ្នកជាមនុស្សបែបណា?

រូបតំណាង

**ក្មេងទី១**

បើអ្នករើសយកក្មេងទី១ មានន័យថា អ្នកអាចជាអ្នកដឹកនាំហើយទំនងជាមនុស្សចេះ​និយាយស្តីច្រើនទៅកាន់​មនុស្ស​ជុំវិញខ្លួន។ មនុស្សដែលនៅក្បែរអ្នកជឿជាក់លើរូបអ្នកជានិច្ច ទោះបីជាអ្នករឹងរូសបន្តិចក្តី។ ពេលខ្លះ អ្នក​ចូល​ចិត្តសម្រេចចិត្តលឿនៗ​ពេក ដូច្នោះ អ្នកគួរចំណាយពេលយូរបន្តិចអំពីអ្វីដែលគិតមុននឹងសម្រេចចិត្ត។

ក្មេងទី២

បើអ្នករើសយកក្មេងទី២ មានន័យថា អ្នកប្រៀបដូចជាសុភាសិតមួយពោលឡើងថា «គិតមុនគូរ» ប្រសិនបើ​អ្នក​មិន​គិតមុនចាប់ផ្តើមគូរទេនោះ អ្នកនឹងមិនដឹងជាគូរអ្វីមួយឲ្យយកជាការបានឡើយ។ អ្នកជាមនុស្សចិត្តល្អ មាន​ពេលខ្លះអ្នកនៅក្បែរអ្នកតែងមានបំណងចង់បានផលប្រយោជន៍ពីអ្នក។

តេស្ត៖ សម្លឹងមើលរូបនេះហើយ តើអ្នកនឹងជួយនរណាគេមុន?

ក្មេងទី៣

បើអ្នករើសយកក្មេងទី៣ មានន័យថា អ្នកជាមនុស្សចូលចិត្តមានក្តីសុបិន តែសុបិនអស់​ទាំងនោះ​​សុទ្ធតែ​មាន​ភាព​ប្រាកដប្រជា។ បន្ថែមពីនេះ អ្នកអាចធ្វើឲ្យក្តីសុបិនទាំងនោះ​អាចក្លាយជា​ការពិត​បាន​ខ្លះៗហើយ។

ក្មេងទី៤

បើអ្នករើសយកក្មេងទី៤ មានន័យថា អ្នកជាមនុស្សដែលមានគោលការណ៍ខ្ពស់ជាមួយនឹង​បុគ្គលិកលក្ខណ​ផ្ទាល់​ខ្លួន។ អ្នកតែងមានមតិ​យោបល​ចំពោះ​រឿងគ្រប់យ៉ាង ហើយអ្នកអាចនឹងមានគំនិត​ប្រឆាំងនឹងរឿងអ្វីមួយ​ប្រសិន​បើ​អ្នក​គិតថា​មិនសម។ តែអ្នក​ក៏​គួរតែប្រុងប្រយ័ត្នវិញដែរចំពោះអ្វីដែលអ្នកលើកឡើង ព្រោះពេលខ្លះវា​អាច​ផ្តល់គ្រោះ​ថ្នាក់ដល់រូបអ្នក ដូច្នោះ អ្នក​​គ្រាន់តែ​បង្ហាញប្រាប់​បញ្ហានោះទៅនរណាម្នាក់ទៅបានហើយ៕

ចុចអានបន្ត៖

រើសដើមឈើមួយ ដើម្បីដឹងថានរណាអាចជួយអ្នកបាន ក្នុងឆ្នាំនេះ

ប្រភព៖ Brightside ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម