តេស្ត៖ សម្លឹងមើលរូបនេះហើយ តើអ្នកនឹងជួយនរណាគេមុន?
- 2020-04-01 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្ត៖ សម្លឹងមើលរូបនេះហើយ តើអ្នកនឹងជួយនរណាគេមុន?
តើអ្នកធ្លាប់លេងល្បែងចិត្តសាស្ត្របែបនេះដែរឬទេ? បើអ្នកមិនធ្លាប់ អ្នកអាចចូលរួមលេងល្បែងមួយនេះបានយ៉ាងងាយដោយអ្នកគ្រាន់តែសម្លឹងមើលរូបនេះមួយប៉ប្រិចភ្នែកហើយគិតឲ្យច្បាស់ថាអ្នកគួរតែជួយនរណាគេមុនគេក្នុងចំណោមអ្នកទាំង ៤។
ក្នុងនោះមានស្រ្តីជរាពិការភ្នែកម្នាក់កំពុងដើរ កូនក្មេងវង្វេងម្តាយកំពុងយំ បុរសរបួសជើងប៊ិះនឹងដួល និងគិលានុបដ្ឋាយិការជ្រុះសៀវភៅ។
នៅពេលអ្នកជ្រើសរើសរួចហើយ សឹមមើលចម្លើយដើម្បីដឹងពីការគិតរបស់ខ្លួនថាជាមនុស្សបែបណា។ ដូច្នោះ ចូរមើលដូចខាងក្រោម៖
**ជនទី១**
បើអ្នកសម្រេចចិត្តជួយអ្នកទី១ មានន័យថា អ្នកធំលូតលាស់មកជាមនុស្សដែលទទួលបានការអប់រំល្អពោរពេញទៅដោយសីលធម៌និងការប្រកាន់ភ្ជាប់ប្រពៃណីពីអតីតកាល។ អ្នកតែងដោះស្រាយបញ្ហាដោយសមហេតុសមផល តែងតែមានការគិតមុនគូរ។
ជនទី២
បើអ្នកសម្រេចចិត្តជួយអ្នកទី២ មានន័យថា អ្នកជាមនុស្សដែលងាយរងបញ្ហាឈឺចាប់មិនលើសពីមួយដងឡើយ។ តែអ្នកជាមនុស្សដែលមានសន្តានចិត្តល្អគួរជាទីរាប់អាន។ មិត្តរបស់អ្នកមានអារម្មណ៍ថាអ្នកជាមនុស្សស្ងប់ស្ងាត់ នៅពេលណាពួកគេនៅក្បែរអ្នក ពីព្រោះពួកគេដឹងថាអ្នកនឹងតែងតែនៅក្បែរពួកគេជានិច្ច។
ជនទី៣
បើអ្នកសម្រេចចិត្តជួយអ្នកទី៣ មានន័យថា អ្នកជាមនុស្សដែលស្រឡាញ់ពេលវេលាល្អៗនៅក្នុងជីវិត។ អ្នកមិនចូលចិត្តរអ៊ូរទាំ ហើយអ្នកមិនដែលធ្វើអ្វីច្រើនជាងអ្នកដទៃប្រាប់អ្នកឲ្យធ្វើឡើយ។ អ្នកគឺជាអ្នកដឹងនាំដោយឯកឯងហើយងាយទាក់ទាញមនុស្សខ្លាំងមកក្បែរអ្នកដូចជាដុំដែកអញ្ចឹង។
ជនទី៤
បើអ្នកសម្រេចចិត្តជួយអ្នកទី៤ មានន័យថា អ្នកមិនខ្វល់ច្រើនក្នុងការរស់នៅនិងមានគំនិតបែបសុទិដ្ឋិនិយមដែលមើលឃើញជីវិតមានពណ៌ចែងចាំងហើយកម្រមើលឃើញបញ្ហានៅក្នុងពិភពលោកណាស់។ អ្នកមានទម្លាប់ចេះចង់ដឹងពីនេះពីនោះ ជាមនុស្សចូលចិត្តធ្វើការផ្សងព្រេង៕
ចុចអានបន្ត៖
សង្កេតមើលខ្លួនឯងជាមនុស្សឆ្លាតឬអត់ តាមរយៈបុគ្គលិកលក្ខណៈទាំងនេះ