រើសដើមឈើមួយ ដើម្បីដឹងថានរណាអាចជួយអ្នកបាន ក្នុងឆ្នាំនេះ
- 2020-04-07 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសដើមឈើមួយ ដើម្បីដឹងថានរណាអាចជួយអ្នកបាន ក្នុងឆ្នាំនេះ
តាមអបិយជំនឿ រូបដើមឈើដែលអ្នកបានរើសរួចនេះ អាចប្រាប់ចម្លើយថា តើនរណាដែលអ្នកជួយអ្នកបាន ក្នុងឆ្នាំនេះ។ ម្ល៉ោះហើយ បើអ្នកចង់ដឹងថាតើជានរណា សូមសាកល្បងជ្រើសរើសរូបដើមឈើមួយ ចំណោមដើមឈើទាំង៤នេះ។
១. បើអ្នកជ្រើសដើមឈើ A
មានន័យថា ចាប់ពីខែកក្កដាទៅ ជីវិតរបស់អ្នកនឹងឈានដល់ចំណុចរបត់ដ៏សំខាន់បំផុត បទពិសោធន៍កន្លងមកនឹងជួយអ្នកឲ្យរកឃើញចម្លើយ។ ដូច្នេះ ដើមឈើដ៏ធំដែលជាខ្នងបង្អែករបស់អ្នក គឺជា "ថ្នាក់ដឹកនាំរង ឬមេដឹកនាំក្នុងការងាររបស់អ្នក"។ មូលហេតុមកពី គាត់មានបទពិសោធន៍ច្រើនដែលអ្នកមិនមានដូចគាត់។ សង្ឃឹមថា អ្នកនឹងរក្សាទំនាក់ទំនងល្អជាមួយមេរបស់អ្នក។ នៅពេលប្រឈមជាមួយបញ្ហា ឬត្រូវការជំនួយ គឺមេរបស់អ្នកអាចជួយបាន។ ម្ល៉ោះហើយ សូមរក្សាទំនាក់ទំនងនេះឲ្យបានល្អជានិច្ច។
២. បើអ្នកជ្រើសរើសដើមឈើ B
មានន័យថា ចាប់ពីខែកក្កដាឆ្នាំនេះ មនុស្សដែលអ្នកអាចពឹងពាក់បានគឺ "មិត្តរៀននៅសាលាជាមួយគ្នា ឬមិត្តរួមការងារដែលតែងតែខិតខំការងារជាមួយគ្នា"។ រាល់ដងអ្នកតែងមានទំនាក់ទំនងល្អជាមួយពួកគេ ហើយចាប់ពីខែបន្ទាប់ អ្នកគួរតែស្វែងរកកម្លាំងចិត្តពីក្រុមការងារបន្ថែម។ នេះដោយសារតែអ្នកត្រូវការបទពិសោធន៍បន្ថែមទៀត ដើម្បីជម្នះការងារ ដែលអ្នកពិបាកនឹងបំពេញតែម្នាក់ឯងបាន។ ដូច្នេះ អំឡុងពេលនេះ ត្រូវរក្សាទំនាក់ទំនងឲ្យបានល្អជាមួយពួកគេ។
៣. បើអ្នកជ្រើសរើសដើមឈើ C
មានន័យថា នៅពាក់កណ្ដាលឆ្នាំនេះ ជនដែលអ្នកអាចប្រាស្រ័យបានគឺ " គូបដិបក្ខ" ដែលនៅក្បែរៗអ្នក។ អ្នកច្បាស់ជាមិនយល់ទេថា ជាគូប្រឆាំងនឹងគ្នា តើអាចប្រាស្រ័យគ្នាបានដោយរបៀបណា? ដោយសារតែតាមហុងស៊ុយ មនុស្សនោះបានប្រែ ហើយមិនមែនមកយាយីអ្នកទៀតនោះទេ។ ចាប់ពីខែកក្កដាទៅ អ្នកបែរជាត្រូវការគាត់ ដូច្នេះហើយសូមក្រឡេកមើលពីកំហុសអតីតកាល ដែលធ្វើឲ្យអ្នកនិងគាត់ក្លាយជាមើលមុខគ្នាមិនចំបែបនេះ។ តើមូលហេតុអ្វីបានជាគាត់មិនចូលចិត្តអ្នក? បន្ទាប់ពីរកឃើញចម្លើយហើយ សូមលៃលកពេលវេលានិងយោគយល់គ្នាឲ្យបានល្អ ពីព្រោះវត្តមាននៃការជួយរបស់គាត់គឺជារឿងល្អបំផុតរបស់អ្នក ក្នុងការរៀបចំសំណាងចាប់ពីខែកក្កដាទៅ។
៤. បើអ្នកជ្រើសរើសដើមឈើ D
មានន័យថា នៅពាក់កណ្ដាលឆ្នាំនេះ បុគ្គលដែលអ្នកអាចពឹងផ្អែកបានគឺ "មនុស្សដែលតែងជួយអ្នកកាលពីមុន" ពេលនេះគេនឹងត្រលប់មកជួយអ្នកម្ដងទៀត។ ក្រោយពីអ្នកបានបានធ្វើអំពើល្អដាក់មនុស្សជាច្រើន ទង្វើនេះនឹងតបស្នងអ្នកវិញ នាពេលអនាគតឆាប់ៗ។ ម្ល៉ោះហើយ អ្នកមិនត្រូវភ្លេចធ្វើអំពើសប្បុរសដល់ជនដែលត្រូវការជំនួយឡើយ ព្រោះថ្ងៃណាមួយពួកគេនឹងវិលមកជួយអ្នកវិញដូចគ្នា។ ហើយអ្នកដែលធ្លាប់ជួយយកអសារអ្នក ក៏គេនឹងមកជួយអ្នកម្ដងទៀតផងដែរ៕
អានបន្ត៖ អ្នកមានបេះដូងបែបណាចំពោះមនុស្សដែលខ្លួនស្រលាញ់បំផុត? រើសឪឡឹកមួយអ្នកនឹងដឹងច្បាស់