អត្ថន័យនៃប្រភេទការដេករបស់សត្វឆ្កែ !
- 2021-04-01 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យនៃប្រភេទការដេករបស់សត្វឆ្កែ !
ភាគច្រើនម្ចាស់សត្វនឹងដឹងថាទម្លាប់របស់សត្វចិញ្ចឹមរបស់ពួកគេ។ ពេលដែលពួកវាឃ្លាន ពេលដែលពួកវាសប្បាយរីករាយ ព្រួយបារម្ភ និងការភ្ញាក់ផ្អើល ឬភ័យខ្លាចទៅនឹងសំឡេងអ្វីមួយ។ ប៉ុន្តែតើអ្នកធ្លាប់បានធ្វើការគត់ចំណាំអំពីការដេករបស់ឆ្កែអ្នកដែលឬអត់? តើអ្នកដឹងទេថាវាមានអត្ថន័យយ៉ាងដូចម្តេចដែរ? វាប្រៀបបានដូចជាមនុស្សដែរ សត្វឆ្កែក៏មានចំណង់ចំណូលចិត្តរបស់ពួកគេដែរ ហើយពួកវាអាចប្រាប់យើងបានតាមរយៈកាយវិកា ការព្រុស និងការដេករបស់ពួកវាជាដើម។
ដូចច្នេះមកស្វែងយល់អំពីអត្ថន័យមួយចំនួនដែលទាក់ទងទៅនឹងការដេករបស់សត្វចិញ្ចឹមរបស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើនោះគឺមើលទៅលើការដេករបស់សត្វចិញ្ចឹមអ្នកថារបៀបដេកយ៉ាងណាដែរ៖
១. ការដេកចំហៀងខ្លួនបែបក្រាបឱបខ្លួន បញ្ជាក់ថាឆ្កែរបស់អ្នកគ្រាន់តែសម្រាក និងធ្វើការត្រៀមខ្លួនចំពោះរឿងដែលអាចកើតឡើង ឬហៅថាការដេកយាម។
២. ការដេកចំហៀងនឹងជើងទាំងពីរសណ្ដូក មានន័យថាពួកវាមានអារម្មណ៍សុវត្ថិភាពជុំវិញខ្លួនពួកវា និងអាចធ្វើការដេកឲ្យលក់ស្កប់ស្កល់។
៣. ការដេកបែបក្រាបដូចអង្គុយ ភាគច្រើននោះគឺទៅលើកូនឆ្កែនៅតូចៗ តែពូជមួយចំនួននៅតែដេកបែបនេះរហូត ហើយនោះមានន័យថាវាពេញដោយថាមពលនឹងត្រៀមខ្លួនលេងជានិច្ច។
៤. ការដេកផ្ងារដូចមនុស្ស នោះមានន័យថាវាទុកចិត្តអ្នកទាំងស្រុងហើយ និងមានអារម្មណ៍សុវត្ថិភាពជាមួយអ្នក ឬវាអស់កម្លាំងខ្លាំងក្នុងអំឡុងពេលថ្ងៃ។
៥. ការដេកបាស់ជើងឡើងលើ ជាការដេកបែបកប្លែងបំផុត វាមានន័យថាឆ្កែរបស់អ្នកមានអារម្មណ៍សប្បាយរីករាយ ឯករាជ្យ ស្ងប់ស្ងាត់ និងមានសុវត្ថិភាពទាំងស្រុង។
ប្រភពរូបភាព៖ Freepik, Brightside
ចុចអានបន្ត៖