មានតែសត្វឆ្កែទេដែលស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ
- 2021-03-04 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែសត្វឆ្កែទេដែលស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ
តើមានអ្នកណាខ្លះដែលកំពុងតែធ្វើការស្វែងរក ឬក៏ធ្លាប់ទទួលបានស្នេហាដោយគ្មានលក្ខខណ្ឌ? ជីវិតមនុស្សឬសត្វលោកមានចេញ មានចូលនៅក្នុងដំណើរឆាកជីវិតរបស់អ្នក ដៃគូស្នេហា មិត្តភក្ដិ គ្រួសារ ឬមិត្តរួមការងារជាដើម។ ទំនាក់ទងខ្លះក៏ល្អខ្លាំង ហើយខ្លះទៀតនោះក៏មិនសូវល្អដែរ។ មានខ្លះទៀតនោះត្រូវបានដៃគូឬមិត្តភក្ដិក្បត់ បោកប្រាស់ គេងចំណេញ ក្រុមគ្រួសារធ្វើឲ្យអ្នកអាក់អន់ចិត្ត ឬរុញច្រានអ្នកចោល។ ដូចច្នេះគ្រប់បញ្ហាទាំងនោះគឺបណ្តាលមកពីមនុស្សលោក។ មនុស្សលោកគឺមិនអាចជឿទុកចិត្តបានទេ។
តែមិនមែនជាមួយនឹងសត្វឆ្កែឡើយ ពួកវាស្រឡាញ់ម្ចាស់ដោយគ្មានលក្ខខណ្ឌ។ នៅពេលដែលអ្នកត្រលប់មកពីសាលាឬការងារ អ្នកនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនឹងរំភើបយ៉ាងខ្លាំងពីសត្វឆ្កែរបស់អ្នក។ ពួកវានឹងការពារអ្នក គ្រួសាររបស់អ្នកលុះដល់ដង្ហើមចុងក្រោយរបស់ពួកគេ។ ដូចច្នេះ តើអ្នកបានធ្វើអ្វីខ្លះហើយក្នុងឆាកជីវិតរបស់អ្នក ដើម្បីទទួលបានភាពស្មោះត្រង់ និងក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌនោះពីសត្វឆ្កែ?
មូលេហេតុដែលសត្វឆ្កែស្រឡាញ់អ្នកខ្លាំងជាងខ្លួនពួកវានោះដោយសារតែឆ្កែមិនមានឬមិនទុកនូវអារម្មណ៍នៃប្រវត្តិហេតុការណ៍កើតឡើងចំពោះពូជអំបូររបស់ពួកវាឡើយ តែបើមានមែន ពួកវាក៏មិនដែលយកវាមកធ្វើការតតាំងនឹងយើងដែរ និងនៅតែស្រឡាញ់អ្នកជានិច្ច។ តែចំពោះមនុស្សវិញមានប្រវត្តិធ្វើបាបច្រើនណាស់ទៅលើសត្វឆ្កែ វៃធ្វើបាប បំបោះបង់ចោល មិនផ្តល់ចំណីឬទុកឲ្យឈឺរហូតដល់ស្លាប់ និងថែមទាំងស៊ីសាច់ឆ្កែទៀត។
“ដូចច្នេះមុននឹងចង់បានសត្វឆ្កែមកចិញ្ចឹមនោះ គិតសិនថាតើអ្នកសាកសមនឹងទទួលបាននូវក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌពីសត្វឆ្កែឬអត់។”
អ្នកមិនអាចបញ្ឈប់ការស្រឡាញ់ពីសត្វឆ្កែបានឡើយ ពីព្រោះវានឹងនៅតែផ្តល់ក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌនេះជារៀងរហូត វាជាអ្វីដែលសត្វឆ្កែធ្វើទៅកាន់ម្ចាស់របស់វា។ រឿងមួយដែលអ្នកអាចធ្វើបាននោះគឺព្យាយាមផ្តល់ក្តីស្រឡាញ់ទៅកាន់ឆ្កែរបស់អ្នកវិញឲ្យអស់ពីចិត្ត វាល្អសម្រាប់អ្នកខ្លួនឯង និងឆ្កែរបស់អ្នកផងដែរ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖