ជាង ៣ លានសត្វចិញ្ចឹមត្រូវបានគេចិញ្ចឹមចាប់តាំងពីកូវីដចូលមក
- 2021-03-15 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង ៣ លានសត្វចិញ្ចឹមត្រូវបានគេចិញ្ចឹមចាប់តាំងពីកូវីដចូលមក
ចាប់តាំងពីការឃុំឃាំងនៅក្នុងផ្ទះដោយសារ កូវីដ-១៩ ភាគច្រើននៃប្រជាជនអង់គ្លេសបានចាប់ផ្តើមទិញសត្វយកមកចិញ្ចឹមនៅក្នុងផ្ទះ ជាពិសេសនោះគឺអ្នករស់នៅម្នាក់ៗឯង ដើម្បីភាពជាដៃគូពេលអ្នកមានអារម្មណ៍ស្ត្រេស ភាពឯកោ និងភាពសោកសៅ។
បើយោងតាមសមាគមអ្នកផលិតចំណីសត្វ (Pet Food Manufacturers' Association) បានបញ្ជាក់ប្រាប់ថា នៅក្នុងប្រទេសអង់គ្លេសឥឡូវនេះ មានចំនួន ១៧ លានផ្ទះដែលកំពុងតែមានសត្វចិញ្ចឹម។ ហើយភាគច្រើននៃម្ចាស់ថ្មីៗនោះគឺសុទ្ធសឹងតែជាក្មេងជំទង់អាយុចាប់ពី ១៦ ទៅ ៣៤ ឆ្នាំ។
ការមានសត្វចិញ្ចឹមនៅក្នុងពេល កូវីដ-១៩ អាចជាផ្នែកមួយដែលជួយសុខភាពផ្លូវចិត្តរបស់មនុស្សនៅពេលដែលអ្នកមានភាពឯកោ និងភាពសោកសៅដោយសារការជាប់នៅតែក្នុងផ្ទះ។ សឹងតែគ្រប់ម្ចាស់ទាំងអស់ហើយបាននិយាយថា ការមានសត្វចិញ្ចឹមគឺប្រៀបបានដូចជាមានកូនមួយដែរ។ ជាលទ្ធផលមានតែ ៥ ភាគរយប៉ុណ្ណោះនៃអ្នកដែលបានទិញសត្វចិញ្ចឹមក្នុងពេលកូវីដបាននិយាថាវារឹតតែពិបាក។ ក៏ប៉ុន្តែ ៧៤ ភាគទៀតបាននិយាយថាការមានសត្វចិញ្ចឹម បានជួយដល់សុខភាពផ្លូវចិត្តរបស់ពួកគេបានច្រើន ខណៈពេលពួកគេកំពុងប្រឈមមុខនឹងជំងឺស្ត្រេស និងភាពឯកោដោយសារកូវីដ។
សត្វឆ្កែនឹងឆ្មានៅតែជាសត្វដ៏ពេញនិយមខ្លាំងសម្រាប់គ្រួសារជាង ១៧ លាននៅទូទាំងប្រទេសអង់គ្លេសដែលកំពុងតែមានពួកវា ហើយតាមការស្ទង់មតិទៅលើមនុស្សតែជាង ៥.០០០ នាក់ប៉ុណ្ណោះបានបង្ហាញថាការចិញ្ចឹមសត្វមានការកើនឡើង។ វាក៏បានជួយទៅលើឧស្សាហកម្មនៃការផលិតនឹងលក់ចំណីសត្វផងដែរ ហើយវានៅតែបន្តពង្រីកថែមទៀត ពីព្រោះអ្នកមិនមែនចញ្ចឹមតែនៅពេលកូវីដនោះទេ តែនឹងបន្តក្នុងឆាកជីវិតរស់នៅរបស់អ្នកទៅថ្ងៃអនាគតជារៀងរហូតទៅ។
ជាលទ្ធផល ឥឡូវនេះមានសត្វចិញ្ចឹមចំនួន ៣៤ លានក្បាលនៅក្នុងចក្រភពអង់គ្លេសដែលរួមមាន៖ សត្វឆ្មាចំនួន ១២ លានក្បាល សត្វឆ្កែចំនួន ១២ លានក្បាល ថនិកសត្វតូចៗចំនួន ៣.២ លានក្បាលដូចជាជ្រូកហ្គីណេជាដើម។ ហើយសត្វបក្សីចំនួន ៣ លានក្បាល និងសត្វល្មូនចំនួន ១.៥ លានក្បាលទៀត។
ប្រសិនបើអ្នកមានបញ្ហានានាក្នុងពេលចិញ្ចឹមអ្នកគួរអនុវត្តតាមវិធីទាំងនេះ ចុចទីនេះ ដើម្បីដឹងពីវិធី៕
ប្រភពរូបភាព៖ BBC, Freepik
ចុចអានបន្ត៖