រឿងដែលត្រូវធ្វើបើនរណាម្នាក់ប្រាប់អ្នកថាគេចង់សម្លាប់ខ្លួន

  • 2021-03-18 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វាពិតជាពិបាកណាស់ក្នុងការឆ្លើយតប ការនិយាយ ការបញ្ចេញសកម្មភាព ឬដំបូន្មានទៅកាន់មនុស្សម្នាក់ដែលកំពុងតែមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនោះ។ យើងមិនបានដឹងថាគេនោះបានឆ្លងកាត់ការឈឺចាប់អ្វីខ្លះទេ ហើយយើងរឹតតែមិនអាចដោះស្រាយបញ្ហារបស់គេបានទៀត។ អ្វីដែលយើងអាចធ្វើបាននោះគឺការស្តាប់ ហើយផ្តល់ទៅវិញជាការលើកទឹកចិត្ត ធ្វើអ្វីៗ និងនិយាយអ្វីៗដែលធ្វើឲ្យគេនោះមានភាពវិជ្ជមានចំពោះខ្លួនឯង។ ប៉ុន្តែប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកអំពីគំនិតចង់ធ្វើអត្តឃាតខ្លួនឯងនោះ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះពួកគេឲ្យខ្លាំងមែនទែន។

១. ផ្តល់នូវការជឿជាក់ ការទុកចិត្ត ដែលគេអាចនិយាយបើកចំហអំពីបញ្ហា បង្ហាញអំពីអារម្មណ៍របស់ពួកគេ និងទទួលបានការជួយ ជាដំបូន្មានល្អៗសម្រាប់ពួកគេ

២. ធ្វើចិត្តឲ្យស្ងប់ហើយកុំធ្វើការវិនិច្ឆ័យពួកគេឲ្យសោះ ពីព្រោះពួកគេគ្រាន់តែចង់បញ្ចេញវាមកក្រៅ បើមិនបានបញ្ចេញទេ ពួកគេអាចនឹងធ្វើវាមែន។ អ្នកត្រូវធ្វើចិត្តឲ្យស្ងប់ ស្តាប់ពួកគេឲ្យអស់ ហើយផ្តល់ដំបូន្មានល្អៗទៅកាន់ពួកគេវិញ

៣. ការសួរនាំគឺជាវិធីដ៏ល្អដើម្បីឲ្យពួកគេបញ្ចេញការពិតមកដូចជា “តើអ្នកអាចប្រាប់ខ្ញុំបានទេ ថាហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនេះ? តើអ្វីដែលធ្វើឲ្យអ្នកឈានដល់ចំណុចនេះ?”

៤. ផ្តល់ជំនួយ ភាពកក់ក្តៅខាងផ្នែករាងកាយ ការចាប់ដៃ ការឱប ការឲ្យពួកគេគេងនៅលើភ្លៅឬស្មារបស់អ្នក ហើយឲ្យពួកគេនិយាយរឿងដែលលាក់ទុកក្នុងចិត្តចេញមកក្រៅឲ្យអស់

៥. ឧស្សាហជួបនឹងសួរនាំអំពីអារម្មណ៍របស់គេ ថាតើមានភាពល្អប្រសើរខ្លះហើយឬនៅ

ត្រូវចាំថាបើគេបានបញ្ចេញរឿងនោះប្រាប់អ្នក វាគឺជាសញ្ញាមួយដែលបានប្រាប់ថា ពួកគេពិតជាត្រូវការជំនួយ និងចង់ធ្វើការព្យាបាលវាឲ្យបានជាសះស្បើយ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម