ប្រភេទវីតាមីនដែលអាចរក្សាភាពក្មេងជាងវ័យបាន

  • 2021-02-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថែរក្សាសុខភាពនឹងសម្រស់គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ មិនថាមនុស្សប្រុសឬស្រីឡើយ។ អ្នកជំនាញខាងស្បែកជាច្រើនបានប្រាប់ថា ការទទួលយកពន្លឺព្រះអាទិត្យច្រើនពេកអាចធ្វើឲ្យខូចស្បែក និងបណ្តាលឲ្យកើតជំងឺមហារីកស្បែក។ ក៏ប៉ុន្តែប្រភេទវីតាមីនឌីដែលបានមកពីព្រះអាទិត្យគឺជាផ្នែកមួយដែលជួយដល់សម្រស់ស្បែកផងដែរ គ្រាន់តែថាទទួលយកឲ្យមានគំរិត។

ប្រសិនបើអ្នកទទួលបានវីតាមីនគ្រប់គ្រាន់នោះវានឹងជួយឲ្យសុខភាពស្បែករបស់អ្នកក្មេងជាងវ័យ និងជួយបំបាត់ស្នាមអុចខ្មៅ ក្រហមនៅលើស្បែក បំបាត់ភាពជ្រាវជ្រួញ តែបានមកវិញនូវស្បែកស្រស់ថ្លានឹងមានសំណើម។

ដើម្បីរក្សាភាពក្មេងជាងវ័យ រាងកាយរបស់អ្នកត្រូវការវីតាមីនទាំង ៥ ប្រភេទនេះ៖

  • វីតាមីន D ជំនួយដល់ថ្លើម លំពែងដែលមានមុខងារការពារជាតិពុលនឹងការបំផ្លាញពីកោសិកាមិនល្អ ហើយផ្តល់មកវិញនូវសុខភាពស្បែកស្រស់ថ្លា
  • វីតាមីន C ផ្តល់ថាមពលដល់ប្រព័ន្ធសរីរាង្គកាយ និងមានមុខងារការពាពីការបំផ្លាញដោយកាំរស្មីយូវី
  • វីតាមីន E ក៏មានមុខងារការពាពីការបំផ្លាញដោយកាំរស្មីយូវីដែរ និងការពារពីភាពជ្រាវជ្រួញ ស្នាមអុចខ្មៅ
  • វីតាមីន K មានសារៈសំខាន់ណាស់ចំពោះប្រព័ន្ធដំណើរការឈាម ដែលមានមុខងាយជួយព្យាបាលស្បែកដែលរងរបួស ឬក៏ស្នាមអ្វីមួយឲ្យឆាប់ជាសៈស្បើយ
  • វីតាមីនអូមេហ្គា-៣ (Omega 3) មានមុខងារជួយឲ្យស្បែមមានសំណើមជានិច្ច និងការពារពីការបំផ្លាញកោសិកាដោយកាំរស្មីយូវីបានផងដែរ

ប្រភេទវីតាមីនទាំងអស់ខាងលើនេះមានមុខងារសំខាន់ណាស់ក្នុងការព្យាបាលសុខភាពស្បែកពីខាងក្នុងមកខាងក្រៅ។ វាជួយឲ្យសុខភាពស្បែកបានប្រសើរឡើងសម្រាប់មនុស្សចាស់នឹងមើលទៅក្មេងជាងវ័យ និងជួយការពារភាពចាស់ជរា ហើយរក្សាភាពក្មេងជាងវ័យរបស់អ្នកឲ្យបានយូរសម្រាប់មនុស្សក្មេងៗ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ healthline ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម