អត្ថប្រយោជន៍ខ្ពស់បំផុតពីស៊ុតមាន់ស្ងោរ

  • 2021-01-22 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រភេទស៊ុតគឺជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងប្រូតេអ៊ីនជាច្រើនប្រភេទសម្រាប់ជួយទ្រទ្រង់សុខភាពរបស់អ្នក។ ស៊ុតមាន់ស្ងោរមួយគ្រាប់មានផ្ទុកប្រូតេអ៊ីនជាង ៦ ក្រាម ហើយវាមានតម្លៃទាប។

ការដាក់បញ្ចូលស៊ុតទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកគឺជាជម្រើសដ៏ប្រសើរសម្រាប់សុខភាព និងរក្សាថាមពលកម្លាំងបានយូរ។ ជាពិសេសនោះគឺរក្សាទម្ងន់របស់អ្នកឲ្យមានលំនឹងល្អសម្រាប់អ្នកធាត់ ហើយនឹងជួយដំឡើងគីឡូសម្រាប់អ្នកស្គមៗ។

ការរកឃើញមួយទៀតក៏បានបង្ហាញដែលថាអ្នកញ៉ាំស៊ុតជារាងរាល់ព្រឹកជាប្រចាំនឹងជួយសម្រកទម្ងន់បានរហូរដល់ ៦៥ ភាគរយឯណោះ ជាជាងអ្នកដែលមិនញ៉ាំអាហារពេលព្រឹក។ ផ្ទុយទៅវិញការមិនញ៉ាំអាហារពេលព្រឹកនឹងធ្វើឲ្យមានបញ្ហាសុខភាពវិញទេ។

ប្រភេទវីតាមីន និងសារធាតុចិញ្ចឹមដែលមាននៅក្នុងស៊ុតស្ងោរមួយគ្រាប់៖

  • ៤០ ភាគរយនៃវីតាមីនឌី (D)
  • ២៥ ភាគរយនៃវីតាមីនប៊ី (B)
  • ២០ ភាគរយនៃសារជាតិរ៉ែ
  • ១២ ភាគរយនៃប្រូតេអ៊ីន ឬសារធាតុចិញ្ចឹម
  • នឹងជាង ១០ ភាគរយទៀតនៃប្រភេទវីតាមីន A, E, B5, B12 ផងដែរ។

ស៊ុតមាន់ជាអាហារសម្បូរប្រូតេអ៊ីនខ្ពស់តែមានតម្លៃថោកជាងគេ ជាអាហារពេញនិយមសម្រាប់អ្នកហាត់កីឡាដើម្បីឡើងសាច់ដុំ និងអ្នកចង់សម្រកទម្ងន់៕

រូបភាព៖ Pexels, Freepik

អានបន្ត៖

ប្រភព៖ healthline ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម