មុខម៉ត់រលោងក្នុងរយះពេលខ្លីជាមួយតែបៃតង

  • 2021-03-17 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានវិធីការពារនឹងព្យាបាលរន្ធញើសធំឲ្យរួមតូចមកវិញជាច្រើនណាស់ ខ្លះងាយស្រួល ខ្លះទៀតក៏ពិបាកនឹងអនុវត្ត។ រន្ធញើសធំដែលកើតឡើងនៅលើផ្ទៃមុខគឺជាបញ្ហាចោទយ៉ាងសំខាន់ចំពោះមនុស្សគ្រប់គ្នា។ ជាពិសេសនោះគឺបញ្ហាមុនអង្កាមនៅលើច្រមុះនឹងនៅលើផ្ទៃមុខ ធ្វើឲ្យសម្រស់ធ្លាក់ចុះ ពិបាកទាំងការតុបតែង និងធ្វើឲ្យបាត់បង់ភាពជឿជាក់។ ហើយការរកវិធីដែលមានប្រសិទ្ធភាពនោះវាមិនងាយស្រួលឡើយ។ ការព្យាបាលរន្ធរោមឲ្យរួមតូចមកវិញនឹងធ្វើឲ្យមុខអ្នកមើលទៅមត់រលោងក្មេងជាងវ័យ។

អនុវត្តតាមវិធីមួយនេះដើម្បីការពារ និងព្យាបាលបញ្ហារន្ធញើសធំឬមុនអង្កាមបានយ៉ាងមានប្រសិទ្ធភាព៖

១. លាងសម្អាតមុខជាមួយទឺកតែបៃតង (ប្រភេទស្លឹកក្រៀម មិនមែនម្សៅទេ) អ្នកគ្រាន់តែយកទឹកដែលដាំពុះឆុងជាមួយតែបៃតង រួចទុកវាឲ្យត្រជាក់ឬក្តៅអន់ៗ និងយកមកលាងនៅលើផ្ទៃមុខជាប្រចាំ

ព្យាយាមលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំពេលចេញក្រៅ។ ស្បែកមុខដែលមានសុខភាពគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានទំនុកចិត្តលើខ្លួនឯង។ ដូចច្នេះត្រូវប្រាកដថាអ្នកថែរក្សារស្បែកនឹងសុខភាពឲ្យបានដិតដល់ក្នុងអំឡុងពេលនៅតែផ្ទះ ដើម្បីភាពស្រស់ស្អាតនៃសម្រស់៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den