វិធីបំបាត់ស្នាមជ្រួញនៅលើថ្ងាស់

  • 2021-02-26 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាមជ្រួញនៅលើថ្ងាស់តែងតែកើតឡើងនៅលើមនុស្សគ្រប់រូប គ្រាន់តែថាតិចឬច្រើនតែប៉ុណ្ណោះ។ អ្នកខ្លះកើតវាឡើងតាំងពីវ័យជំទង់មកម្ល៉េះ ហើយអ្នកខ្លះទៀតនោះទើបតែកើតមានពេលអាយុចាស់បន្តិច ឬក៏ទាល់តែចាស់ជរាតែម្តងទើបកើតមាន។ ភាពជ្រាវជ្រួញនេះបណ្តាលមកពីកត្តាជាច្រើន សុខភាព បរិយាកាសនៃអាកាសធាតុ ការប្រើផលិតផលខុស ឬមួយមកពីអ្នកចូលចិត្តខឹង និងធ្វើមុខក្រញូវច្រើនញឹកញាប់ពេក។

មានផលិតផលជាច្រើនណាស់សម្រាប់បំបាត់ភាពជ្រាវជ្រួញនោះ តែភាគច្រើនគឺវាមានតម្លៃថ្លៃពេក។ តែអ្នកក៏អាចធ្វើការបំបាត់ភាពជ្រាវជ្រួញនោះបានបន្តិចម្តងៗតាមវិធីធម្មជាតិទាំងនេះ៖

១. ផ្លែកចេកទុំ សម្បូរវីតាមីននឹងជាតិប្រេងល្អៗជាច្រើនសម្រាប់សុខភាពស្បែក អ្នកគ្រាន់តែយកវាមកកិនឲ្យម៉ត់ដូចឡេឬម្សៅលាបមុខ លាបវានៅលើថ្ងាស់របស់អ្នកហើយទុកចោលរយៈពេល ១៥ ទៅ ២០ នាទីចាំលាងវាចេញជាមួយទឹកក្តៅអន់ៗ។

២. ស៊ុតពណ៌ស លាយវាជាមួយទឹកឃ្មុំសុទ្ធល្អ លាយបញ្ចូលគ្នាឲ្យសព្វ លាបវានៅលើថ្ងាស់ ឬពេញមួយផ្ទៃមុខរបស់អ្នកហើយទុកចោលរយៈពេលពី ១៥ ទៅ ២០ នាទីមុននឹងលាងចេញ។

ព្យាយាមធ្វើវាឲ្យបានញឹកញាប់ពេលទំនេរ វានឹងជួយកាត់បន្ថយភាពជ្រាវជ្រួញនៅលើថ្ងាស់ និងជួយផ្តល់សំណើមដល់ស្បែកផងដែរ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den