ទម្លាប់ ៥ យ៉ាងដែលប៉ះពាល់ដល់សុខភាពស្បែក

  • 2021-03-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថែរក្សាសម្រស់គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ តែទម្លាប់ថែទាំរបស់អ្នកអាចនឹងខុសដែលបណ្តាលឲ្យាមានផលប៉ះពាល់ដល់សុខភាពស្បែករបស់អ្នក។ ទំនាក់ទំនងរវាងសុខភាព “ពេលខុសភាពស្បែកល្អ សុខភាពរាងកាយក៏ល្អដែរ ហើយបើសុខភាពរាងកាយល្អហើយនោះ វាក៏ធ្វើឲ្យសុខភាពស្បែកស្រស់ថ្លាផងដែរ” ពីព្រោះស្បែកមានតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំង និងការពារពីប្រភេទបាក់តេរី។

ហើយរឿង ៥ យ៉ាងនេះដែលអាចជាទម្លាប់មិនល្អសម្រាប់សុខភាពស្បែករបស់អ្នក៖

១. ការងូតទឹកក្តៅជ្រុលរាល់ពេល គឺធ្វើឲ្យស្បែករបស់អ្នកស្ងួត ដោយការបាត់បង់ជាតិសំណើមនៅលើស្បែក និងធ្វើឲ្យស្បែកអ្នកបែកស្រការហូតគ្រប់ពេល

២. ស្ត្រេស និងការគិតច្រើន អ្នកដឹងថាស្ត្រេសគឺមិនល្អទាំងសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងផ្តល់ផលមិនល្អចំពោះសុខភាពស្បែកថែមទៀត អរម៉ូនរបស់អ្នកនឹងបង្កើតជាតិប្រេងមិនល្អជាច្រើននៅលើស្បែកក្បាលនឹងផ្ទៃមុខដែលជាហេតុធ្វើឲ្យមានមុន និងបញ្ហាសុខភាពជាច្រើនទៀត

៣. ការគេងមិនបានគ្រប់គ្រាន់ តាមការសិក្សាបានបញ្ជាក់យ៉ាងច្បាស់ថាមនុស្សពេញវ័យត្រូវគេងយ៉ាងហោចណាស់ពី ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ដូចច្នេះបើការគេងរបស់អ្នកមិនគ្រប់គ្រាន់ទេវាជាដើមហេតុធ្វើឲ្យស្បែកមិនស្រស់ស្អាត

៤. ការទទួលទានជាតិទឹកមិនបានគ្រប់គ្រាន់ តាមការសិក្សា ស្ត្រីត្រូវផឹកទឹកចន្លោះពី ២ ទៅ ៣ លីតក្នុងមួយថ្ងៃ ហើយបុរសវិញពី ២.៥ ទៅ ៣.៥ ក្នុងមួយថ្ងៃដើម្បីសុខភាព

៥. ការប្រើរបស់របរនឹងសម្លៀកបំពាក់ដែលមិនបានសម្អាតឲ្យបានល្អ ក៏ជាហេតុផលដែលធ្វើឲ្យខូចសម្រស់នឹងសុខភាពដែរ

អ្នកប្រហែលជាមានការប្រុងប្រយ័ត្នណាស់ចំពោះរូបមន្តថែទាំសុខភាពសម្រស់ តែអ្នកប្រហែលជាមិនបានគិតដល់រឿងទាំងនេះទេមើលទៅនោះ។ វាជាប្រភេទទម្លាប់ដែលអ្នកធ្វើដោយមិនដឹងខ្លួន បណ្តាលឲ្យខូចសម្រស់នឹងសុខភាពស្បែក។ ដូចច្នេះចាប់ពីថ្ងៃស្អែកទៅធ្វើការផ្លាស់ប្តូរទម្លាប់មិនល្អទាំងនេះចេញដើម្បីសុខភាពសម្រស់ស្រស់ស្អាត៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den