ចែកឱ្យដាច់រវាងពាក្យថា «គ្រៀវ»និងពាក្យ «ការពន្យាកំណើត» សម្រាប់បុរស កុំឱ្យច្រឡំគ្នា

  • 2021-03-16 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចងបំពង់មេជីវិតរបស់បុរសមិនមែនគេហៅថា «គ្រៀវ» ទេ គេហៅថា «ការពន្យាកំណើត» សំរាប់បុរស។ ដែលការពន្យាកំណើតនេះមិនប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទ និងសមត្ថភាពផ្លូវភេទរបស់បុរសទេ ហើយថែមទាំងជួយសម្រាលបន្ទុកប្រពន្ធ ទៀតផង ព្រោះការពន្យាកំណើតសំរាប់ស្រីភាគច្រើនបំផុត គឺមានប្រើប្រាស់អរម៉ូន ដែលវាអាចប៉ះពាល់ដល់សុខភាពស្ត្រី។ នេះបើតាមការរៀបរាប់នៅលើទំព័រហ្វេសប៊ុក លោកវេជ្ជបណ្ឌិត ហ៊ាង រតនា។

វេជ្ជបណ្ឌិតបានបន្តថា៖ ចំណែកពាក្យ «គ្រៀវ» គេសំដៅលើការវះកាត់យកពងស្វាសចេញតែម្តង ធ្វើអោយបាត់អរម៉ូនបុរស និងបាត់បង់អាម្មណ៍ផ្លូវភេទ និងសមត្ថភាពផ្លូវភេទ ប្រែសំលេងជាស្រួយ...សម័យនេះភាគច្រើនគេធ្វើលើសត្វជ្រូក ចំណែកគេធ្វើលើមនុស្សតែសម័យបុរាណនៅប្រទេសចិនប៉ុណ្ណោះ គេធ្វើលើអាម៉ាត្រ និងមហាថ្លិក (មនុស្សដែលនៅក្បែរព្រះមហេសី និងស្រីស្នំស្តេច ជៀសវៀងមានស្នេហាផ្លូវភេទលួចលាក់)៕

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម