វិធីការពារទំនាក់ទំនងស្នេហារបស់អ្នកឲ្យនៅគង់វង្ស
- 2021-03-16 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីការពារទំនាក់ទំនងស្នេហារបស់អ្នកឲ្យនៅគង់វង្ស
ជារឿងធម្មតាទៅហើយសម្រាប់ដៃគូ សង្សារ ប្តីប្រពន្ធ ភាពផ្អែមល្ហែមនៃសេចក្តីស្រឡាញ់នឹងការឈ្លោះទាស់ទែងគ្នាតែងតែកើតមានឡើយ។ វាអាចនឹងកើតតិចឬច្រើនអាស្រ័យទៅលើដៃគូទាំងពីរនោះចេះរកវិធីដោះស្រាយ ជាជាងការយកតែត្រូវ ឬយកតែឈ្នះរៀងៗខ្លួន។ ប្រសិនបើអ្នកជាប្រភេទដៃគូដែលតែងតែជួបបញ្ហាជាញឹកញាប់នោះ ព្យាយាមអនុវត្តតាមវិធីខាងក្រោមទាំងនេះដើម្បីដោះស្រាយ ហើយបើមិនសូវមានវិញក៏គួរតែធ្វើពួកវាឡើងដែរ។
វិធីទាំង ៦ នេះអាចជួយសង្គ្រោះទំនាក់ទំនងស្នេហាបានពេលកំពុងមានជម្លោះ វាជួយដោះស្រាយ និងបង្កើនភាពស្និតស្នាលរវាងដៃគូឲ្យបានប្រសើរឡើង ហើយថែមទាំងជួយការពារជីវិតដៃគូរបស់អ្នកឲ្យបានគង់វង្សទៀតផង៖
១. លើកឡើងចំណុចល្អៗដែលដៃគូរៀងៗខ្លួនមាន ពីព្រោះនៅពេលមានជម្លោះទាស់ទែងគ្នាដៃគូ ស្វាមីភរិយាតែងតែលើកឡើងតែភាពអវិជ្ជមានមកនិយាយ យកឈ្នះតែប៉ុណ្ណោះ ដូចច្នេះផ្តោតទៅលើរឿងល្អៗដែលដៃគូបានធ្វើដើម្បីបំបាត់ការឈ្លោះគ្នា
២. តែងតែធ្វើឬទិញអ្វីមួយជាការលើកទឹកចិត្ត មិនថាវាតិចឬច្រើន មានឬគ្មានតម្លៃថ្លៃក៏ដោយ តែវាជាការបង្ហាញថាអ្នកស្រឡាញ់យកចិត្តទុកដាក់ និងឲ្យតម្លៃដៃគូរបស់អ្នក
៣. ការដឹងគុណចំពោះគ្នា ការនិយាយចេញនឹងបញ្ចេញសកម្មភាពថាអ្នកពិតជាមានសំណាងដែលបានគេជាដៃគូជីវិត ធ្វើឲ្យទំនាក់ទំនងផ្អែមល្ហែមស្អិតរមួត ហើយមិនចាំតែពេលពិសេសនោះទេ ធ្វើវាពេលដែលអ្នកចង់ធ្វើ
៤. បង្ហាញពីភាពសប្បាយចិត្តពីការត្រលប់មកវិញរបស់ដៃគូ មិនថាការងារ ឬការជួបជុំមិត្តភក្ដិគ្រួសារក៏ដោយ វាជាការបង្ហាញថាអ្នកនឹក និងស្រឡាញ់គេ
៥. ព្យាយាមប្រើពាក្យពួកយើង ជាជាងពាក្យខ្ញុំឬអ្នក វាជាការបង្ហាញថាអ្នកទាំងពីរគឺជាគូ ឬក្រុមដែលត្រូវរួមដៃគ្នាកសាងអនាគតជាមួយគ្នា
៦. ការចាត់ទុកដៃគូគឺជាអ្វីដែលសំខាន់ជាងគេឬមុនគេ ពីព្រោះអ្នកនឹងរស់នៅជាមួយគ្នាពេញមួយជីវិត ចាប់ផ្តើមបង្ហាញថាដៃគូគឺជារឿងសំខាន់មុនគេ ការឱបថើបគឺជារឿងដែលដៃគូត្រូវធ្វើ មិនថាពេលឈ្លោះគ្នាឬពេលកំពុងស្រឡាញ់គ្នាឡើយ វាផ្តល់ផលល្អ
មិនថាអ្នកជាដៃគូដែលមានការឈ្លោះគ្នាជាញឹកញាប់ ឬក៏ជាដៃគូដែលមានសុភមង្គលរួចទៅហើយ ការធ្វើរឿងទាំងអស់ខាងលើនេះនឹងអាចជួយការពារ និងធ្វើឲ្យចំណងមិត្តភាពស្នេហារបស់អ្នកស្ថិតស្ថេរគង់វង្សយូរអង្វែងជារៀងរហូតទៅ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖