សម្រាប់អ្នកបែកបាក់ស្នេហាគួរធ្វើរឿងទាំងនេះ

  • 2021-03-16 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកតែងតែគិតថា អ្នកអាចធ្វើការកែប្រែមនុស្សម្នាក់បានដោយងាយ តែតាមពិតវាគឺជារឿងដ៏លំបាកបំផុតនៅពេលដែលវាទាក់ទងទៅនឹងរឿងស្នេហា។ អ្នកខ្លះគិតគិតថារឿងអតីតកាលគឺមិនសំខាន់ទេនៅពេលស្រឡាញ់គ្នា ជារឿងពិត តែនៅពេលឈ្លោះទាស់ទែងគ្នា អតីតកាលគឺជាចំណុចដែលយកមកធ្វើការទាស់គ្នាជានិច្ច។

ភាគច្រើននៃមនុស្សតែងតែគិតថា ការរកនរណាម្នាក់ដែលមិនខ្វល់អំពីអតីតកាលរបស់ខ្លួនគឺជារឿងសំខាន់ ការខិតខំស្វែងរកមនុស្សដែលសក្កសមជាមួយខ្លួន។ ដោយសារការគិតបែបនេះហើយដែលធ្វើឲ្យអ្នកមិនអាចរក្សាចំណងដៃគូស្នេហារបស់អ្នកបានពីព្រោះទំនោរមួយពោលថា ប្រុសពេញផែនដីស្រីពេញនគរ បើមិនត្រូវគ្នារកមូយទៀតទាល់តែត្រូវ ទាំងនេះហើយជាការគិតខុស។

ចុះហេតុអ្វីមិនខិតខំរួមដៃគ្នាដោះស្រាយជម្លោះ ហេតុអ្វីបានជាមិនជួយគ្នាកសាងសុភមង្គលពីភាពជូចត់ឲ្យទៅជាភាពផ្អែមល្អែមវិញ? ត្រូវចាំដែលថាដៃគូស្នេហាដែលមានសុភមង្គលគឺបានមកពីភាពឈឺចាប់ដែលមិនអាចរាយរាប់អស់។ តែបើអ្នកបានព្យាយាមរឿងគ្រប់យ៉ាងហើយ តែវាមិនអាចទៅរួចទៀតនោះ និងឈានរហូតដល់ការបែកបាក់ ត្រូវរៀនទទួលយកការពិតនឹងរកដំណោះស្រាយ។

ទាំងនេះគឺជារឿងសំខាន់ដែលអ្នកត្រូវធ្វើបន្ទាប់ពីការបែកបាក់ ៖

  • ជួបមិត្តសម្លាញ់ដែលអ្នកទុកចិត្ត ហើយនិយាយវាចេះ យំវាចេញ ស្រែកវាចេញឲ្យអស់ពីក្នុងខ្លួន
  • ចូលរួចការជួយដោយស្ម័គ្រចិត្តក្នុងសង្គម ការងារសប្បុរសធម៌នានា
  • ញ៉ាំអាហារដែលមានសុខភាព និងធ្វើការហាត់ប្រាណ (តិចឬច្រើនត្រូវតែធ្វើ)
  • អ្នកប្រហែលជាបានបោះបង់ចោលមិត្តភក្ដិមួយចំនួនដោយសារការប្រច័ន្ទរបស់សង្សារ ដូចច្នេះដល់ពេលត្រូវធ្វើការទំនាក់ទំនងពួកគេវិញហើយ
  • ប្តូរម៉ូដសក់ និងការស្លៀកពាក់ថ្មីដែលធ្វើឲ្យអ្នកមើលទៅស្អាតនឹងសប្បាយចិត្ត
  • អ្នកត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការងារ និងខ្លួនឯងជាចម្បង

ការធ្វើបែបនេះគឺអ្នកផ្តោតទៅលើភាពវិជ្ជមាន ការខ្វល់ខ្វាយអំពីខ្លួនឯង ជាជាងការឈឺចាប់នឹងការសងសឹកជាដើម៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម