បើគេធ្វើរឿងទាំង ៤ យ៉ាងនេះគេនោះគឺជាដៃគូជីវិតពិតហើយ

  • 2021-03-11 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនៀមទំលាប់ខ្មែរយើងកាលពីមុនគឺតែងតែរៀបចំដៃគូអនាគតសម្រាប់កូនៗ ទោះបីជាពួកគេទើបតែបានស្គាល់គ្នា ឬមិនដែលស្គាល់គ្នាសោះក៏ដោយ។ មកដល់សម័យទំនើបពួកគេទម្លាប់រៀបការជាមួយគ្នាដោយគ្រាន់តែបាននៅជាមួយគ្នាឬជាសង្សារ ប៉ុន្តែបច្ចុប្បន្ននេះមិនដូចពីមុនឡើយ មនុស្សមានការយល់ដឹងច្រើនអំពីរឿងស្នេហា។ កុំទម្លាប់ថាឲ្យតែបាននៅជាមួយគ្នាហើយគឺត្រូវតែរៀបការនោះទេ ពីព្រោះសុភមង្គលស្នេហាទាំងអស់មិនមែនបញ្ចប់ ឬចាប់ផ្តើមពីការរៀបការនោះឡើយ។

មនុស្សម្នាក់ៗគឺមានអតចរឹតខុសៗគ្នា អ្នកខ្លះដែលអាត្មានិយមឬសាវានឹងធ្វើឲ្យទំនាក់ទំនងស្នេហាបញ្ចប់ត្រឹមរយៈពេលខ្លី ហើយខ្លះទៀតក៏ចាប់ផ្តើមពីភាពជូរចត់តែដោយសារការតស៊ូជាមួយគ្នាទើបអាចរក្សាសុភមង្គលនោះបាន។ ហេតុដូចច្នេះហើយការស្វែងរកនរណាម្នាក់មកធ្វើជាដៃគូជីវិតនោះមិនមែនងាយស្រួលឡើយ។

តែប្រសិនបើបុរសម្នាក់នោះ ឬដៃគូរបស់អ្នកធ្វើរឿងទាំងនេះឡើងចំពោះអ្នកនោះ បានន័យថាគេគឺសក្កសមជាដៃគូជីវិតរបស់អ្នកហើយ៖

  • គេតែងតែនិយាយឬផ្ញើសារទៅកាន់អ្នកថា “អរុណសួរស្តីម្ចាស់ចិត្ត”
  • គេស្រឡាញ់អ្នកអំពីអតចរឹតបុគ្គលិកលក្ខណៈដែលអ្នកមានដោយមិនប្រកាន់ឬលក្ខខណ្ឌណាឡើយ
  • គេតែងតែជួយការពារអ្នកជានិច្ច ទាំងផ្លូវកាយនឹងផ្លូវចិត្ត
  • ហើយអ្នកទាំងពីរគោរពឲ្យតម្លៃគ្នាទៅវិញទៅមកជានិច្ច

រឿងស្នេហាមួយគឺមានច្រើនរស់ជាតិ ក្តីស្រឡាញ់ ភាពសប្បាយរីករាយផ្អែមល្លែម ការឈឺចាប់ពេលទាស់ទែងឬបែកបាក់ និងមានជាច្រើនទៀត។ តែប្រសិនបើអ្នកស្គាល់គេម្នាក់នោះ ឬក៏កំពុងតែមានទំនាក់ទំនងជាមួយគេដែលមានចំណុចទាំង ៤ ខាងលើនេះ ត្រូវបាកដថាផ្តល់ក្តីស្រឡាញ់ដ៏ស្មោះត្រង់ឲ្យគ្នាទៅវិញទៅមក ហើយព្យាយាមបង្កើតស្នេហាដែលគ្មានលក្ខខណ្ឌសម្រាប់សុភមង្គលអ្នកទាំងពីរទៅថ្ងៃអនាគត៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម