ហេតុផលដែលអ្នកត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងអ្នកណាទាំងអស់
- 2021-03-12 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលដែលអ្នកត្រូវស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងអ្នកណាទាំងអស់
នៅពេលដែលអ្នកចាប់ផ្តើមមានស្នេហានឹងចាប់ផ្តើមស្រឡាញ់គេខ្លាំងអស់ពីដួងចិត្តនោះ អ្នកនឹងផ្តល់សេចក្តីស្រឡាញ់ដែលមានទាំងប៉ុន្មានឲ្យទៅគេសឹងតែទាំងអស់។ ហើយនេះជាមូលហេតុចម្បងដែលបណ្តាលឲ្យអ្នកឈឺចាប់ខ្លាំងរហូតធ្វើបាបខ្លួនឯងនៅពេលមានការបែកបាក់ ឬពិបាកក្នុងការកាត់ចិត្ត ព្យាបាលពីជំងឺបែកបាក់ស្នេហានោះ ដោយសារក្តីស្រឡាញ់ទាំងប៉ុន្មានដែលអ្នកមានត្រូវបានគេយកទៅអស់ ហើយអ្នកវិញគ្មានសល់សូម្បីតែបន្តិចសម្រាប់ខ្លួនឯង។
ការផ្តល់ក្តីស្រឡាញ់ឲ្យខ្លួនឯងច្រើនៗគឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ហើយអត្ថប្រយោជន៍ទាំងនោះរួមមានដូចជា៖
១. ដើម្បីក្លាយជាមនុស្សដែលមានប្រសិទ្ធិភាពខ្ពស់ឬជោគជ័យ ចំពោះភាពជាឪពុកម្តាយ ស្វាមីភរិយា ដៃគូសង្សារ កូនៗ បងប្អូន ក្រុមគ្រួសារ ឬមិត្តភិក្ដិជាដើម។
២. ដើម្បីទទួលបានភាពជឿជាក់លើខ្លួនឯង ទំនុកចិត្តគឺចាប់ផ្តើមពីការមានទំនុកចិត្តលើខ្លួនឯងជាមុនសិន ដឹងថាអ្នកជានរណា ហើយអ្នកជាមនុស្សដែលមានសមត្ថភាព និងមានភាពជឿជាក់លើខ្លួនឯង។
៣. ទទួលបានភាពសប្បាយចិត្ត និងឆាកជីវិតរស់នៅដ៏ងាយស្រួល អ្នកមានភាពងាយស្រួលក្នុងបំភ្លេចចោលរឿងដែលមិចចាំបាច់ឬមិនផ្តល់ផលអ្វីឲ្យអ្នក មិនទុករឿងអត់ប្រយោជន៍នៅក្នុងចិត្ត។ នៅពេលដែលយើងស្រឡាញ់ខ្លួនយើងច្រើននោះភាពរីករាយក្នុងជីវិតនឹងមករក ឬមាននៅក្នុងខ្លួនយើងជានិច្ច។
៤. ការផ្តល់ក្តីស្រឡាញ់ទៅកាន់អ្នកដទៃវិញ វាអាចបកទៅរកការចាប់ផ្តើមតែការស្រឡាញ់នេះគឺសំដៅទៅលើទឹកចិត្តល្អ ទឹកចិត្តសប្បុរសរបស់អ្នកទៅកាន់មនុស្សជុំវិញខ្លូន និងនៅក្នុងសង្គម។
ដូចច្នេះពេលក្រោយដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ម្តងទៀតអ្នកនឹងដឹងពីរបៀបឲ្យសេចក្តីស្រឡាញ់ទៅកាន់សង្សាររបស់អ្នកដែលអាចផ្តល់សុភមង្គលដល់អ្នកទាំងពីរ និងសម្រាប់ខ្លួនឯង។ ត្រូវចាំថាយ៉ាងហោចណាស់ទុក ៦០ ទៅ ៧០ ភាគរយសម្រាប់ខ្លួនឯងបើទោះបីជាជីវិតស្នេហានោះល្អឥតខ្ចោះយ៉ាងណាក៏ដោយ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖