របៀបរៀនឲ្យតម្លៃនូវអ្វីៗដែលខ្លួនមានមុនពេលវាបាត់បង់

  • 2021-03-08 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាំពាក្យចាស់តែងតែនិយាយថា “កុំទាល់តែបាត់បង់ហើយបានស្តាយក្រោយ” មនុស្សម្នាក់ៗគួរតែរៀនឲ្យតម្លៃទៅលើអ្វីៗទាំងអស់ដែលខ្លួនកំពុងតែមាន ដើម្បីការរស់នៅប្រកកដោយភាពសប្បាយរីករាយ រាល់វិនាទីដែលខ្លួនមាន។ តែជាអកុសលមានមនុស្សមួយចំនួនមិនបានរស់នៅបែបនេះទេដោយសាររវល់តែការចង់បានមិនឈប់ឈរ ការប្រៀបធៀបអតិល្ហែ មិនឲ្យតម្លៃ មិនយកចិត្តទុកដាក់រហូតទាល់តែបាត់បង់ទើបមានការសោកស្តាយ។ មនុស្សម្នាក់ៗគឺផ្តោតសំខាន់ទៅលើរឿងដូចៗគ្នា ទ្រព្យសម្បត្តិ របស់របរប្រើប្រាស់ទំនើបៗ ទំនាក់ទំនងស្នេហានឹងដៃគូល្អឥតខ្ចោះ និងបញ្ហាសម្រស់ជាច្រើនទៀតដែលពួកគេភ្លេចឲ្យតម្លៃនូវអ្វីៗដែលខ្លួនកំពុងតែមាន។

ដូចច្នេះ តើធ្វើដូចម្តេចទើបយើងអាចធ្វើការកែប្រែវា រៀនឲ្យតម្លៃនូវអ្វីដែលខ្លួនមានបាននោះ? វាមិនមែនជារឿងពិបាកនោះទេ អ្នកគ្រាន់តែព្យាយាមអនុវត្តធ្វើតាមវិធីទាងនេះ៖

  • ការក្រឡែកមកមើលជីវិតរបស់ខ្លួនថាតើអ្នកមានរបស់ចាំបាច់ទាំងនេះហើយឬនៅ (កន្លែងស្នាក់នៅ អាហារនឹងទឹក សុខភាព សម្លៀកបំពាក់ និងទំនាក់ទំនងល្អជាមួយគ្រួសារ មិត្តភក្ដិ ឬដៃគូ)
  • ត្រូវមានការដឹងគុណចំពោះអ្វីៗដែលខ្លួនកំពុងតែមាន (រៀនសម្លឹងមើលអ្នកដែលគ្នាគ្មានអ្វីទាល់តែសោះ)
  • ធ្វើការកត់ចំណាំទៅលើអ្វីដែលគ្មានសារៈសំខាន់ចំពោះឆាកជីវិតរបស់អ្នក (ការធុញថប់ចំពោះចររាចរណ៍រាល់ថ្ងៃ ការមិនមានឡានឬម៉ូតូជិះនឹងគេ)
  • ត្រូវទទួលស្គាល់ទៅលើបញ្ហាជីវិតដែលអ្នកបានជួបប្រទះ (ប្តូរវាឲ្យទៅជារឿងល្អវិញថា ជាមេរៀន ជាបទពិសោធ)
  • គិតនឹងសួរខ្លួនឯងទៅលើពាក្យមួយឃ្លាថា “តើជីវិតអ្នកនឹងទៅជាយ៉ាងណាប្រសិនបើ”

សប្បាយចិត្ត រីករាយជាមួយនឹងអ្វីៗដែលខ្លួនកំពុងតែមាន ជាជាងការដេញតាមអ្វីដែលមិនចាំបាច់ ឬអ្វីដែលខ្លួនមានរួចទៅហើយនោះ។ រៀនឲ្យតម្លៃទៅលើអ្វីដែលខ្លួនមានចាប់ពីពេលបើភ្នែកក្រោកពីគេងរហូតដល់ពេលបិទភ្នែកចូលគេងវិញ។ ហើយនៅតែធ្វើការព្យាយាមទៅលើគោលបំណងអនាគតរបស់ខ្លួនជានិច្ច ប៉ុន្តែកុំបារម្ភប្រសិនបើអ្នកមិនទាន់បាន វាមិនមែនថ្ងៃនេះ តែប្រហែលជាថ្ងៃស្អែក៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម