សញ្ញាដែលបញ្ជាក់ថាគេនោះមិនចូលចិត្តអ្នក

  • 2021-03-09 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់ពេលដែលអ្នកជួបនរណាម្នាក់ អ្នកមិនបានដឹងច្បាស់ទេថាគេនោះចូលចិត្តអ្នកឬអត់ ហើយអ្នករឹតតែមិនអាចសួរគេត្រង់ៗទៀត បើសិនជាសួរក៏គេមិនឆ្លើយប្រាប់ការពិតដែរ ពីព្រោះគេគ្រាន់តែចង់ទុកមុខឲ្យអ្នកតែប៉ុណ្ណោះ។ អ្វីដែលអ្នកអាចធ្វើការកត់ចំណាំបាននោះគឺការយកចិត្តទុកដាក់ស្តាប់ទៅលើពាក្យសម្តីនឹងកាយវិការបស់គេនោះ។ ហើយកាយវិការទាំង ៩ យ៉ាងនេះអាចបញ្ជាក់បានថាគេម្នាក់នោះកំពុងតែបញ្ចេញពីអារម្មណ៍ពិតថាគេមិនមានចំណាប់អារម្មណ៍ ឬចូលចិត្តអ្នកឡើយ។

១. គេនោះស្ទាប ឬអេះករបស់គេ

២. គេនោះខ្ជឹបមាត់របស់គេជានិច្ច

៣. គេរក្សាគម្លាតឆ្ងាយពីអ្នក

៤. គេបង្ហាញពីការញញឹមក្លែងក្លាយ

៥. គេមិនសម្លឹងមើលក្រសែភ្នែកអ្នកឡើយពេលកំពុងស្តាប់

៦. គេដាក់ជើងទាំងពីរឆ្ងាយពីអ្នក ឬមិនឲ្យប៉ះ

៧. គេគ្រាន់តែឆ្លើយមួយម៉ាត់ៗទៅកាន់អ្នកវិញ

៨. គេប្តូរសម្លេងបែបខឹងភ្លាមៗ

៩. គេនឹងដាក់ដៃទាំងពីរនៅលើកៅអីដែលគេកំពុងអង្គុយ

តើអ្នកធ្លាប់បានកត់ចំណាំទៅលើកាយវិកាយទាំងនេះខ្លះហើយឬនៅ?

ប្រភពរូបភាព៖ Brightside

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម