រឿងដែលស្ត្រីដឹងតែបុរសៗមិនបានដឹង

  • 2021-03-09 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការរស់នៅប្រចាំថ្ងៃមិនថាតែមនុស្សស្រីនោះទេសូម្បីតែមនុស្សប្រុសក៏មានការភ័យខ្លាចដែលរាល់ពេលទៅណាមកណាពេលយប់ជ្រៅ និងមានតែម្នាក់ឯងនៅកន្លែងណាស្ងាត់នោះ។ ការសុំឲ្យមិត្តភក្ដិជួយមើលនេះ ជួយមើលនោះពេលអ្នកមិននៅ ហើយមនុស្សស្រីមានការប្រុងប្រយ័ត្នខ្លាំងជាងបុរសគ្រប់ពេលវេលាទាំងអស់។ មានរឿងជាច្រើនទៀតដែលមនុស្សភាគច្រើនមិនបានដឹងទាក់ទងអំពីមនុស្សស្រី ពេលខ្លះសូម្បីតែមនុស្សស្រីខ្លួនឯងក៏មិនបានដឹងវាដែរ ដោយសារតែវាជាទម្លាប់ ឬហៅថាអតចរឹតរបស់មនុស្សស្រីទៅហើយ។ រីឯបុរសៗវិញកុំគិតឲ្យសោះថាអ្នកដឹងច្បាស់អំពីស្ត្រីនោះ ប្រហែលជាមួយចំនួន និងមួយចំនួយធំទៀតគឺអ្នកមិនបានដឹងឡើយ។

ទាំង ៥ នេះគឺជារឿងដែលបុរសៗប្រហែលជាមិនបានដឹងទេអំពីស្ត្រី៖

១. ពេលដែលអ្នកសួរមនុស្សស្រីថាគេយ៉ាងម៉េចហើយ “គេតែងតែតបវិញថាល្អ” តាមពិតគឺគេកុហកចង់បានចំណាប់អារម្មណ៍កាន់តែច្រើនពីអ្នក

២. មនុស្សស្រីចូលចិត្តការបញ្ចេញកាយវិការបស់មនុស្សប្រុសមិនថាតិចឬច្រើនឡើយគឺមានភាពទាក់ទាញចំពោះនាង

៣. ស្ត្រីដឹងមុនបុរសជាងកន្លះម៉ោងឯណោះ បើនិយាយអំពីទំនាក់ទំនងផ្លូវភេទវិញនោះ

៤. មនុស្សស្រីដឹងពីរបៀបចែកអារម្មណ៍ផ្ទាល់ខ្លួនជាមួយអ្នកផ្សេង ជាពិសេសស្រីៗគ្នាឯង

៥. មនុស្សស្រីដឹងអំពី ប្រេន នឹងផលិតផលសម្រស់គ្រប់យ៉ាងដែលបុរសមិនដឹងថាមានវាឡើយ

អ្នកប្រហែលជាគ្រាន់តែគិតទៅលើតែរឿងសមញ្ញៗដូចមនុស្សដទៃទៀតដែរ។ ការដែលដឹងថាមនុស្សស្រីចូលចិត្តការលួងលោម ដឹងថាពួកនាងចូលចិត្តង៉ក់ងរដើម្បីបានចំណាប់អារម្មណ៍ពីអ្នកថែមទៀត ឬក៏ដឹងថាមនុស្សនឹងសប្បាយចិត្តពេលដែលអ្នកទិញអ្វីឲ្យ និងការយកចិត្តទុកដាក់ពីអ្នក។ ទាំងនេះគ្រាន់តែជាផ្នែកមួយដែលគេតែងតែលើកយកមកនិយាយ តែនៅមានច្រើនជាងនេះទៀតអំពីស្ត្រី ស្ត្រីគឺជាអាថ៌​កំបាំង​៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den