បើចង់ចិញ្ចឹមសត្វ ឆ្កែជាសត្វដែលអ្នកគួរចិញ្ចឹមមុនគេ

  • 2020-10-28 06:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់ក្រុមគ្រួសារដែលរស់នៅជនបទស្រុកស្រែតែងតែមានសត្វចិញ្ចឹមផ្ទាល់ខ្លួនសឹងតែគ្រប់ផ្ទះទៅហើយ ភាគច្រើននោះគឺសត្វឆ្កែ ឆ្មា ជ្រូកមាន់ទា គោក្របីជាដើម។ ការរស់នៅធំធាត់ជាមួយសត្វចញ្ចឹម គឺពិតជាមានន័យខ្លាំងណាស់ ប៉ុន្តែថ្ងៃណាមួយអ្នកត្រូវឃ្លាតឆ្ងាយពីផ្ទះ ពីឪពុកម្តាយបងប្អូននិងសត្វចិញ្ចឹមដើម្បីបន្តការសិក្សានិងធ្វើការងារ។

(នៅឯជនបទ)

វាពិតជាពិបាកណាស់ក្នុងការមានសត្វចិញ្ចឹម ប្រសិនបើយើងពុំមានផ្ទះសម្បែងផ្ទាល់ខ្លួន ហើយមានត្រឹមតែបន្ទប់ជួល។ ចុះបើសិនជាអ្នករស់នៅផ្ទះផ្ទាល់ខ្លួនឬក៏ផ្ទះសាច់ញាតិវិញ តើអ្នកមានសត្វចិញ្ចឹមហើយឬនៅ? បើមិនទាន់ទេ គួរគិតគូការមានសត្វឆ្កែ​ជាមុន​សិន​ក៏​ល្អ​ដែរ ពីព្រោះវាពិតជាល្អណាស់សម្រាប់ភាពជាដៃគូ ជាអ្នកលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តនិងធ្វើឲ្យយើងសប្បាយចិត្តពេលមានអារម្មណ៍មិនល្អឬពេលមានទុក្ខសោក។

(នៅឯទីក្រុង)
(នៅអផាតមិន)

អ្នកត្រូវចាំថាកុំទិញសត្វយកមកចិញ្ចឹម ប៉ុន្តែការសុំ ការឲ្យពីនរណាម្នាក់ឬជាសត្វដែលត្រូវបានជួយសង្គ្រោះទើបវាមានអត្ថន័យជ្រាលជ្រៅ៕

រូបភាព៖ Pixabay, Pinterest

អត្ថបទ៖ Chrel Den