ពូជឆ្កែតូចCuteទាំង ៨ ប្រភេទដែលសក្តិសមក្នុងការចិញ្ចឹមនៅក្នុងផ្ទះឬអាផាតមិន
- 2020-10-08 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូជឆ្កែតូចCuteទាំង ៨ ប្រភេទដែលសក្តិសមក្នុងការចិញ្ចឹមនៅក្នុងផ្ទះឬអាផាតមិន
តើអ្នកឆ្ងល់ទេថាតើពូជឆ្កែតូចល្អបំផុតសម្រាប់យកមកចិញ្ចឹមមានអ្វីខ្លះ? ការសម្របសម្រួលរបស់សត្វឆ្កែទៅកន្លែងរស់នៅតូចតាចដូចជាអាផាតមិនឬខុនដូ គឺពឹងផ្អែកជាចម្បងទៅលើការថែរក្សាបីបាច់ និងទម្លាប់ប្រចាំថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយអ្នកគួតែចំណាយពេលខ្លះៗក្នុងការធ្វើសកម្មភាពជាមួយពួកវាដូចជាដើរឬរត់។ ខាងក្រោមនេះគឺជាពូជឆ្កែតូចCuteៗ ៨ ប្រភេទដែលសក្តិសមសម្រាប់អ្នកយកមកចិញ្ចឹម៖
១. Maltese
ជាសត្វឆ្កែដែលមានការកាត់ពូជជាច្រើនតំណដែលធ្វើឲ្យពួកវាមានរូបរាងខុសគ្នាបន្តិចបន្តួច ខ្លះក៏ស្រដៀងគ្នាហើយខ្ចូតៗគួរឲ្យស្រលាញ់ណាស់។ ពួគវាឆ្លាតវៃ ប្រើអារម្មណ៍និងមនោសញ្ចេតនាច្រើនជាមួយយើង ហើយមិនស្រក់ទឹកមាត់ទេដែលល្អបំផុតសម្រាប់អ្នកមានអាឡែរហ្សីជាមួយសត្វឆ្កែ។
២. Chihuahua
ជាប្រភេទឆ្កែតូចជាងគេប៉ុន្តែពួកវាប្រហែលជាមានបុគ្គលិកលក្ខណៈសម្បត្តិធំជាងខ្លួន និងមានភាពរហ័សរហួនបើប្រៀបធៀបជាមួយសត្វឆ្កែដ៏ទៃទៀត។
៣. Pug
ជាមួយនឹងរូបរាងកំប្លែង ស្នាមជ្រួញនៅជុំវិញភ្នែកងងឹតរបស់ Pug ពិតជាគួរឲ្យខ្នាញ់ហើយពេលឃើញម្តងៗអ្នកនឹងញញឹមសើចជាមិនខាន។ ឈ្មោះ Pug ត្រូវបានគេជឿជាក់ថាមកពីពាក្យឡាតាំងសម្រាប់ពាក្យថា "កណ្តាប់ដៃ" ពីព្រោះមុខរបស់ពួកគេស្រដៀងនឹងកណ្តាប់ដៃរបស់មនុស្ស។
៤. Pomeranian
គឺជាប្រភេទឆ្កែវៃឆ្លាតនិងមានភាពស្មោះត្រង់ចំពោះម្ចាស់របស់ពួកគេ។ សត្វឆ្កែទាំងនេះមានការគិតផ្ទាល់ខ្លួនច្រើនហើយពួកគេប្រុងប្រយ័ត្ននិងចង់ដឹងអំពីអ្វីៗដែលនៅជុំវិញខ្លួនពួកគេ។
៥. Corgi
គឺជាពូជឆ្កែចិញ្ចឹមដែលមានដើមកំណើតនៅប្រទេស Wales។ សត្វឆ្កែនេះខ្ចូតគួរឲ្យស្រលាញ់ដោយសារតែជើងកន្តឿរបស់ពួកវា។ ខូហ្គីគឺជាប្រភេទសត្វឆ្កែមួយដែលមានភាពល្បីល្បាញដោយសារម្ចាស់ក្សត្រីអេលីហ្សាបែតទី ២ នៃប្រទេសអង់គ្លេសដែលជាម្ចាស់។
៦. Poodle
បើសិនមើលមួយភ្លែតនៅពេលដែលពួកវាមិនកំរើកអ្នកនិងច្រឡំថាវាជាតុក្កតា។ រោមរបស់ពួកវាទន់ល្មើយគួរឲ្យចង់អោបនេបនិត។ ពួកវាត្រូវបានគេដឹងថាមានដើមកំណើតពីពូជឆ្កែ Water Retriever ។
៧. Yorkshire Terrier
ជាប្រភេទសត្វឆ្កែតូចមួយដែលមានរូបរាងស្រដៀងនឹងពូជ Maltese ក៏ប៉ុន្តែរោមរបស់ពួគវាមានភាពខុសប្លែកបន្តិចបន្តួច។ Yorkshire Terrier គឺជាប្រភេទឆ្កែដែលមានភាពទាក់ទាញការចាប់អារម្មណ៍គ្រប់ទីកន្លែងដែលពួកគេទៅ។
៨. Cavalier King Charles Spaniel
គឺជាឆ្កែតូចដ៏ស្រស់ស្អាតមួយដែលមានរោមរលោងពេញមួយតួខ្លួន។ ស្តង់ដាពូជនេះមានចំនួនបួនពណ៌គឺ (ខ្មៅ / ស / ពណ៌ត្នោត និងត្បូងទទឹម)។ ពូជនេះជាទូទៅមានភាពរួសរាយរាក់ទាក់ស្រឡាញ់និងចិត្តល្អជាមួយទាំងកុមារនិងសត្វដទៃទៀតដែលល្អខ្លាំងណាស់សម្រាប់ការចិញ្ចឹមនៅក្នុងគ្រួសារ៕
រូបភាព៖ Pixabay