រឿង ៥ យ៉ាងដែលបញ្ជាក់ថាអ្នកញៀននឹងការងារ
- 2021-03-04 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៥ យ៉ាងដែលបញ្ជាក់ថាអ្នកញៀននឹងការងារ
ការធ្វើការងារនៅកន្លែងដែលមានការប្រកួតប្រជែងខ្លាំងគឺជារឿងដ៏ល្អសប្រាប់អ្នក ការខិតខំប្រឹងប្រែងធ្វើការងារដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុនក៏ដូចជាបង្កើនមុខជំនាញរបស់ខ្លួនបានយ៉ាងប្រសើរ។ អ្នកបានខិតខំព្យាយាមបំពេញកាតព្វកិច្ចជាបុគ្គលិកល្អ និងចង់បង្ហាញខ្លួនឯងថាអ្នកគឺពូកែនឹងជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុន។ ពាក្យថាការញៀននឹងការងារគឺមិនសំដៅទៅលើរឿងអាក្រក់នោះទេ តែវាអាចនាំអ្នកទៅរកបញ្ហាសុខភាពមួយចំនួនដោយមិនដឹងខ្លួនដូចជាការគេងមិនលក់ឬគេងមិនបានគ្រប់គ្រាន់ និងផលប៉ះពាល់មួយចំនួនទៀតទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាអ្នកឈានដល់ការញៀននឹងការងារនោះ អាចមើលទៅលើចំណុចគោលៗទាំង ៥ នេះ៖
១. អ្នកតែងតែយកការងារមកបន្តឬបញ្ចប់វានៅឯផ្ទះ
២. អ្នកមានអារម្មណ៍ថាមិនស្រណុកចិត្ត ឬស្ត្រេសរាល់ពេលដែលអ្នកទំនេរមិនមានការងារធ្វើ
៣. សុខភាពរាងកាយរបស់អ្នកមិនល្អ ដោយសារការមិនហាត់ប្រាណ ការញ៉ាំអាហារដែលគ្មានសារធាតុចិញ្ចឹម និងការបោះចោលនូវទម្លាប់គេងតាមម៉ោងជាដើម
៤. នៅពេលដែលអ្នកគិតថាមានតែការងារទេដែលអាចបំបាត់ឬជួយព្យាបាលនៃការឈឺចាប់ កំហុសឆ្គង ស្ត្រេសដែលបណ្ដាលមកពីស្នេហា គ្រួសារ និងបញ្ហាជីវិត
៥. អ្នកតែងតែមកធ្វើការលឿននឹងនៅធ្វើការយូរជាងគេ ហើយអ្នកនៅតែបន្តចូលមើលអ៊ីម៉ែលឬការងារទៀតពេលទំនេរនៅឯផ្ទះ
អ្នកដែលឈានដល់ការញៀននៃការងារជាទូទៅគឺតែងតែចំណាយពេលតែម្នាក់ឯងជាមួយនឹងកុំព្យូទ័រដើម្បីបន្តធ្វើការ។ អ្នកនឹងគ្មានពេលជាមួយក្រុមគ្រួសារ មិត្តភក្ដិ គ្មានពេលហាត់ប្រាណ ឬមិនមានពេលចម្អិនម្ហូបសុខភាព ហើយអ្នកនឹងផ្ដាច់ចេញពីជីវិតបណ្តាញសង្គម និងនៅតែជាមួយការងារតែប៉ុណ្ណោះ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖