រឿងដែលអ្នកមិនគួរធ្វើនៅតាមប្រទេសនីមួយៗ
- 2021-03-03 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលអ្នកមិនគួរធ្វើនៅតាមប្រទេសនីមួយៗ
អ្នកដែលធ្លាប់បានធ្វើដំណើរកំសាន្តច្រើនប្រទេសប្រហែលជាបានដឹងរួចខ្លះហើយអំពី អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើនៅតាមប្រទេសនីមួយៗ។ ហើយវាគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវដឹងមុនពេលដែលអ្នកធ្វើដំណើរទៅកាន់ប្រទេសនោះ ការគោរពធ្វើតាមទំនៀមទំលាប់របស់គេ ដើម្បីចៀសវាងការខុសឆ្គងនានាដែលបណ្តាលឲ្យមានរឿងដល់ខ្លួន។
ដូចច្នេះហើយបានជាអ្នកត្រូវដឹងជាមុន ហើយទាំងនេះគឺជារឿងខុសឆ្គងយ៉ាងខ្លាំងបើអ្នកធ្វើវានៅក្នុងប្រទេសនោះ៖
១. ចក្រភពអង់គ្លេស មិនត្រូវសួរអំពីចំនួនប្រាក់ខែ និងត្រូវតែគោរពការតម្រង់ជួរជានិច្ច
២. ប្រទេសរុស្ស៊ី កុំឲ្យផ្កាច្រើនទងជាកាដូឲ្យសោះ វាគឺសម្រាប់តែការរំលឹកខួបស្លាប់ ឬក្នុងពិធីបុណ្យសព្វតែប៉ុណ្ណោះ
៣. ប្រទេសអាឡឺម៉ង់ កុំសម្លឹងមើលអ្នកដទៃយូរ វាត្រូវចាត់ទុកថាទាល់តែមនុស្សក្រីក្រ គ្មានចំណេះដឹង ឬឡប់ៗទើបធ្វើបែបនោះ
៤. ប្រទេសឈីល កុំញ៉ាំអាហារជាមួយនឹងម្រាមដៃ វាជាបម្រាមនៅក្នុងប្រទេសនេះ
៥. ប្រទេសសិង្ហបូរី កុំឲ្យចំណីសត្វបក្សី ខាកស្តោះ បោះចោលសំរាមតាមផ្លូវ ឬការញ៉ាំនៅតាមមធ្យោបាយធ្វើដំណើរសាធារណៈ អ្នកនឹងទទួលបានការពិន័យ
៦. ប្រទេសឥណ្ឌា កុំឱបថើបនៅទីសាធារណៈ អ្នកអាចជាប់គុក ដោយសារច្បាប់មិនឲ្យប៉ះពាល់ភេទផ្ទុយគ្នានៅទីសាធារណៈក្នុងប្រទេសនេះ
៧. ប្រទេសជប៉ុន កុំឲ្យលុយធីប ឬលុយទឹកតែ និងមិនឱបនៅទីសាធារណៈ ធ្វើតាមអ្វីដែលប្រជាជនជប៉ុនធ្វើ
៨. ប្រទេសម៉ិកស៊ិកូ កុំមានអកប្បកិរិយាម៉ត់ចត់ពេក ពីព្រោះប្រជាជននៅទីនោះចូលចិត្តការលេងសើច
៩. ប្រទេសនូវែលសេឡង់ កុំធ្វើការលេងសើចអំពីកីឡាបាល់ឱប និងអំពីម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេសឲ្យសោះ ប្រជាជនទីនេះមិនសប្បាយចិត្តនឹងមិនអនុញ្ញាតឡើយ
១០. ប្រទេសន័រវែស កុំសួរសំនួរទាក់ទងទៅនឹងព្រះវិហារសាសនា ពីព្រោះប្រជាជនភាគច្រើនមិនទៅវិហារឡើយ
១១. ប្រទេសតួកគី កុំញើសសំបោរ ឬចាក់ធ្មេញនៅក្នុងភោជនីយដ្ឋានឲ្យសោះ
១២. ប្រទេសម៉ាឡេស៊ី កុំយកដៃប៉ះក្បាលអ្នកដទៃឲ្យសោះ វាត្រូវបានគេចាត់ទុកថាជាផ្នែកដ៏ពិសិដ្ឋបំផុតនៃរាងកាយ
១៣. ប្រទេសកូរ៉េ ត្រូវប្រើដៃទាំងពីរនៅពេលឲ្យឬទទួលយកលុយ វាជាសញ្ញានៃការគោរពឲ្យតម្លៃ
ដូចច្នេះព្យាយាមស្វែងយល់ពីបំរាម និងទំនៀមទំលាប់នៃប្រទេសនីមួយៗមុនឬពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសទាំងនោះ៕
ប្រភពរូបភាព៖ Brightside
ចុចអានបន្ត៖