ពាក្យពេចន៍ឬសារដែលអ្នកគួរនិយាយនឹងផ្ញើទៅកាន់មនុស្សជាទីស្រឡាញ់ក្នុងថ្ងៃទិវាសិទ្ធិនារី
- 2021-02-23 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យពេចន៍ឬសារដែលអ្នកគួរនិយាយនឹងផ្ញើទៅកាន់មនុស្សជាទីស្រឡាញ់ក្នុងថ្ងៃទិវាសិទ្ធិនារី
ការនិយាយពាក្យសរសើរ និយាយលើកទឹកចិត្តទៅកាន់មនុស្សជាទីស្រឡាញ់គឺជារឿងដែលអ្នកគួរតែធ្វើជាប្រចាំ មិនចាំបាច់ថាតែពេលបុណ្យទាននោះទេ ដូចជាចាំពេលទិវាអ្នកម្តាយ ទិវានៃក្តីស្រឡាញ់ និងទិវាសិទ្ធិនារីជាដើម។ គេនិយាយថាបុរសៗនឹងមិនមានអ្វីគ្រប់យ៉ាងទេបើគ្មានស្ត្រីនោះ! ហើយវាជារឿងពិតមែន។ ស្ត្រីមិនមែនសម្រាប់តែជាដៃគូភរិយានោះឡើយ តែពួកគាត់មានតួនាទីជាច្រើននឹងសំខាន់ៗក្នុងជីវិតរស់នៅ។
ហេតុដូចច្នេះហើយបុរសៗ និងនារីៗគួរចូលរួមធ្វើរឿងនេះឡើង និយាយវាចេញមក ឬក៏ផ្ញើសារទៅកាន់អ្នកម្តាយ បងប្អូនស្រី ហើយនឹងមិត្តភក្តិស្រីៗរបស់អ្នក។ ធ្វើវាឡើង កុំរង់ចាំទាន់តែមានពេលមួយហៅថា ហួសពេលហើយ។
ទាំងនេះគឺជាពាក្យពេចន៍ហើយនឹងសារដែលអ្នកគួរតែនិយាយ ឬផ្ញើទៅកាន់ពួកគាត់៖
“នៅក្នុងថ្ងៃពិសេសមួយនេះ ពួកយើងគួរតែមានមោនភាពក្នុងនាមជាស្ត្រីម្នាក់ ជាថ្ងៃដែលយើងត្រូវចងចាំអំពីអ្វីៗដែលមនុស្សស្រីធ្លាប់បានទទួលរង និងឆ្លងកាត់ ខ្ញុំពិតជាមានមោនភាពណាស់ដែលមានអ្នកក្នុងឆាកជីវិតរបស់ខ្ញុំ។” រីករាយថ្ងៃទិវាសិទ្ធិនារី
“ខ្ញុំដឹងច្បាស់ថាពួកយើងនឹងនៅតែមានការចាប់ដៃគ្នារហូតដល់ថ្ងៃបញ្ចប់របស់ពួកយើង ទោះបីជានរណាម្នាក់មានដៃគូគ្រួសារក៏ដោយ ពីព្រោះក្នុងឆាកជីវិតរបស់ខ្ញុំគ្មានស្ត្រីណាដែលអស្ចារ្យដូចជាអ្នកឡើយ ខ្ញុំស្រឡាញ់អ្នកណាស់។” រីករាយថ្ងៃទិវាសិទ្ធិនារី
“ប្រសិនជាអាចនោះខ្ញុំនឹងធ្វើឬប្រារព្ធទិវាសិទិ្ធនារីជារៀងរាល់ថ្ងៃ សម្រាប់មនុស្សស្រីដែលចិត្តល្អ ក្លាហាន រឹងមាំ និងមានដួងចិត្តសប្បុរសធម៌ និងចំណុចល្អៗជាច្រើនរាប់មិនអស់ដូចជារូបអ្នកនោះ។” រីករាយថ្ងៃទិវាសិទ្ធិនារី
“អ្នកគឺជាផ្នែកមួយនៃរឿងរាវឆាកជីវិតរបស់ខ្ញុំ អ្នកបានបង្រៀនខ្ញុំឲ្យក្លាហាន ឆ្លងកាត់ឧបសគ្គគ្រប់យ៉ាងរហូតដល់ក្លាយជាមនុស្សរឹងមាំ និងជាមនុស្សល្អម្នាក់នៅក្នុងសង្គម អរគុណចំពោះទង្វើល្អៗគ្រប់យ៉ាងមកលើខ្ញុំ។” រីករាយថ្ងៃទិវាសិទ្ធិនារី
“អ្នកគឺជានិមិត្តរូបនៃជីវិតដ៏សែនរីករាយ ជាស្ត្រីដែលបានបំពេញភាពខ្វះខាតរបស់ខ្ញុំ អ្នកគឺជាកាដូដែលមិនអាចកាត់ថ្លៃបានក្នុងឆាកជីវិតរបស់ខ្ញុំ អ្នកសមនឹងទទួលបានការប្រារព្ធពីធីទិវានៃស្ត្រីនេះ។” រីករាយថ្ងៃទិវាសិទ្ធិនារី
កុំភ្លេចតេប្រាប់ ឬក៏ផ្ញើសារទៅកាន់អ្នកម្តាយ បងប្អូនស្រី ហើយនឹងមិត្តភក្តិស្រីៗរបស់អ្នកឲ្យសោះណា៎៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖