សញ្ញាដែលបញ្ជាក់ថាអ្នកខ្វះប្រភេទជាតិវីតាមីន

  • 2021-02-25 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាប្រចាំថ្ងៃយើងតែងតែខិតខំព្យាយាមញ៉ាំអាហារបីដងក្នុងមួយថ្ងៃ និងប្រភេទអាហារដែលសម្បូរទៅដោយប្រភេទវីតាមីនដើម្បីសារធាតុចិញ្ចឹមក្នុងសរីរាង្គកាយរបស់យើង។ ប៉ុន្តែភាពខ្វះខាតថវិកា ទីកន្លែងមិនសូវសម្បូរអាហារ និងភាពរវល់ពីការងារនឹងបណ្តាលឲ្យអ្នកញ៉ាំឲ្យតែបានៗ ដោយមិនបានគិតអំពីផលប្រយោជន៍នឹងផលប៉ះពាល់ពីអាហារដែលអ្នកបានទទួលទាននោះ។

អ្នកក៏បានដឹងច្បាស់រួចហើយដែលថាប្រភេទវីតាមីនគឺមាននៅតាមប្រភេទអាហារ បន្លែផ្លែឈើគ្រប់ប្រភេទ។ ដូចច្នេះអ្នកគ្រាន់តែធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវសម្រាប់ប្រភេទវីតាមីន (Vitamins) គ្រប់ប្រភេទឲ្យបានគ្រប់គ្រាន់សម្រាប់សុខភាព។

ទាំងនេះជាសញ្ញាដែលបញ្ជាក់ថាអ្នកកំពុងតែខ្វះប្រភេទវីតាមីន (Vitamins) ប្រភេទណាមួយនៅក្នុងខ្លួនហើយ៖

១. ស្បែក មានភាពស្ងួតនឹងបែកស្រកាគ្រប់រដូវកាល ហើយរបួសតិចតួចសោះមិនងាយជាសះស្បើយ

២. ក្រចកដៃជើង មានភាពរិល ផុយ ឬមានស្នាមផ្នត់ ឆ្នូតជាច្រើន

៣. សក់ ការជ្រុះសក់ច្រើន ឬសក់ផុយស្រួយមិនមានសុខភាព និងសក់ស្កូវដុះចេញមកច្រើន

៤. ប្រព័ន្ធប្រសាទ ការគេងមិនលក់ គិតច្រើនគ្រប់ពេលដោយគ្មានហេតុផល ឬស្រ្តេស

៥. ប្រព័ន្ធការពាររាងកាយ កង្វះថាមពលនឹងមានអារម្មណ៍ថាស្ពឹកស្រពន់ចុះខ្សោយ

ប្រសិនបើអ្នកកត់សំគាល់រោគសញ្ញាមួយណាខាងលើនេះ អ្នកស្វែងរកទិញប្រភេទវីតាមីនមកញ៉ាំបន្ថែម។ តែបើវានូវតែមិនគ្រប់គ្រាន់នោះអ្នកគួរតែទៅជួបគ្រូពេទ្យហើយធ្វើតេស្តដើម្បីដឹងថា តើអ្នកមានបញ្ហាអ្វីចំពោះសុខភាព៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den