សញ្ញាទាំងនេះបញ្ជាក់ថាអ្នកកំពុងខ្វះវីតាមីនឌី
- 2021-01-15 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំងនេះបញ្ជាក់ថាអ្នកកំពុងខ្វះវីតាមីនឌី
ជាប្រចាំថ្ងៃយើងតែងតែឃើញមនុស្សមួយចំនួនធំពាក់អាវក្រៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាពិសេសនោះគឺសម្រាប់អ្នកជិះម៉ូតូ។ មិនថាអាកាសធាតុក្តៅ ឬស្អុះស្អាប់ប៉ុនណាក៏ដោយអ្នកនូវតែមានអ្វីមួយដើម្បីបិទបាំង និងការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃ។ ច្បាស់ណាស់ដែលអ្នកកំពុងការពារខ្លួនអ្នកពីការកើតជំងឺមហារីកស្បែកដែលបណ្តាលមកពីកម្តៅព្រះអាទិត្យ ប៉ុន្តែបើអ្នកគេចវេះពីពន្លឺថ្ងៃគ្រប់ពេលនោះ អ្នកនឹងមិនទទួលបាន វីតាមីនឌី (Vitamin D) ក្នុងខ្លួនគ្រប់គ្រាន់ឡើយ។
ទាំងនេះជាសញ្ញាដែលបញ្ជាក់ថា អ្នកកំពុងខ្វះវីតាមីនឌី (Vitamin D) នៅក្នុងខ្លួន៖
១. ការបែកញើសខុសប្រក្រតី
២. អ្នកអស់កម្លាំងគ្រប់ពេល
៣. ការចុករោយនៅតាមសន្លាក់ឆ្អឹងជារើយៗ
៤. គិតច្រើនគ្រប់ពេលដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត ឬស្រ្តេស
៥. ប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយដែលងាយឆ្លងជំងឺនានា
នេះជាខែត្រជាក់ហើយ អាកាសធាតុល្អមិនក្តៅខ្លាំង ជាពិសេសនោះគឺនៅពេលថ្ងៃអ្នកមិនចាំបាច់គ្របដណ្តប់ពេញមួយតួខ្លួនទៀតឡើយ គួរតែឲ្យរាងកាយស្រូបយកពន្លឺថ្ងៃខ្លះដើម្បីទទួលបានវីតាមីនឌី (Vitamin D) សម្រាប់ជួយទ្រទ្រង់រាងកាយរបស់អ្នក៕
រូបភាព៖ Pexels
អានបន្ត៖