រឿងដែលអ្នកត្រូវធ្វើបើមិនទទួលបានមនុស្សដែលអ្នកស្រឡាញ់

  • 2021-02-24 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុ្សជាច្រើនណាស់ដែលបានធ្លាប់ឆ្លងកាត់នឹងទទួលបានអារម្មណ៍បែបនេះ ការគិត សេចក្តីស្រឡាញ់ទៅលើគេបានដក់ជាប់នៅក្នុងខួរក្បាល និងក្នុងបេះដូងរបស់អ្នក ប៉ុន្តែគេវិញមិនមានអារម្មណ៍ដូចជាយើងនោះទេ ហើយវាជាហេតុធ្វើឲ្យយើងឈឺចាប់។ បញ្ហានេះមិនត្រឹមតែធ្វើបាបផ្លូវចិត្តនោះទេ វាក៏អាចធ្វើបាបផ្លូវកាយរបស់អ្នកបានដែរ។

ប៉ុន្តែវាសំខាន់ណាស់ដែលអ្នកត្រូវចាំថា នៅក្នុងពិភពលោកដ៏ធំមួយនេះមិនមែនមានតែរូបគេនោះទេ។ ដឹងច្បាស់ណាស់ថាវាជារឿងពិបាកក្នុងការដកចិត្តចេញ តែវាពិតជាអាចដកចេញបាននៅថ្ងៃណាមួយ និងដោយវិធីណាមួយ។ ហើយទាំងនេះគឺជារឿងដែលអ្នកត្រូវធ្វើប្រសិនបើមនុស្សដែលអ្នកស្រឡាញ់មិនទទួលយកការស្រឡាញ់របស់អ្នក ឬហៅថាការបដិសេធ៖

  • ព្យាយាមធ្វើការសិក្សាទៅលើអារម្មណ៍របស់អ្នកថា វាជាក្តីស្រឡាញ់ចេញអស់ពីចិត្ត ឬក៏គ្រាន់តែជាភាពស្រឡាញ់ធម្មតាលើកដំបូងនៃស្នេហារបស់មនុស្សលោក
  • ប្រសិនបើអ្នកដាក់ចិត្តស្រឡាញ់គេទាំងស្រុងហើយនោះ ត្រូវគិតថាវាប្រៀបបានដូចជាការចូលបើកមើលហ៊្វេកបុកអញ្ចឹង គិតថាអ្នកភ្លេចលេខសំងាត់ចុចចូល ចឹងបោះបង់វាចោលទៅ ហើយចាំបង្កើតថ្មីនៅថ្ងៃណាមួយដែលអ្នកគិតថា អ្នកត្រៀមខ្លួនរួចហើយ
  • រឿងដែលសំខាន់បំផុតនោះគឺការគិតនឹងផ្តល់ក្តីស្រឡាញ់ឲ្យខ្លួនឯងវិញបើគេនោះមិនយក
  • ព្យាយាមចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តសម្លាញ់ឲ្យបានច្រើនជាងរាល់ដង
  • ហើយកុំឲ្យសោះការធ្វើបាបខ្លួនឯង និងកុំអស់សង្ឃឹមក្នុងរឿងស្នេហានៅថ្ងៃមុខ

ត្រូវគិតថាវាជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោក ជាពិសេសនោះគឺរឿងស្នេហានេះតែម្តង កុំអស់សង្ឃឹមឬបោះបង់ចោល ទុកពេលវេលានឹងផ្តល់ពេលវេលាឲ្យបានច្រើន ថ្ងៃណាមួយអ្នកនឹងបាននូវអ្វីដែលអ្នកចង់បាន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម