វិធីដើរចេញដ៏ល្អបើមានទំនាក់ទំនងស្នេហាមិនល្អ

  • 2021-02-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកធ្លាប់ឆ្លងកាត់រឿងរាវស្នេហានឹងដឹងថាទំនាក់ទំនងដែលមិនល្អគឺជារឿងពិបាកក្នុងការដកខ្លួនចេញដែលធ្វើឲ្យអ្នកឈឺចុកចាប់បំផុត។ ហើយចំពោះអ្នកដែលមិនធ្លាប់វិញក៏បានដឹងដែល តាមរយៈការឃើញនៅលើខ្សែភាពយន្ត ជីវិតពិតៗនៅលើដៃគូដទៃទៀត។ នៅពេលដែលមានរឿងបែបនេះកើតឡើយដៃគូមានការព្រួយបារម្ភថា ភាគីម្ខាងទៀតនឹងទៅជាយ៉ាងណា ឬក៏បន្ទាសខ្លូនឯងថាមិនល្អបែបនេះ មិនល្អបែលនោះទើបមានជម្លោះទាស់ទែងគ្នាមិនចេះចប់។

ភាគច្រើននៃទំនាក់ទំនងដែលមិនល្អគឺបណ្តាលមកពីភាគីទាំងសងខាង កុំគិតថាម្នាក់នេះត្រូវ ឬម្នាក់នោះខុស លុះត្រាតែបញ្ហាទាំងនោះទាក់ទងទៅនឹងការផិតក្បត់គ្នា។ បើវាមិនមែននោះទេ គឺវាមកពីអ្នកទាំងពីរមានផ្នត់គំនិតខុសគ្នា មិនចុះសម្រុងនឹងគ្នា ហើយបើគិតថាចង់បញ្ចប់ដើរចេញតែពិបាកនោះ ព្យាយាមសាកវិធីទាំងនេះ៖

  • គិតថាអ្នកមានសិទ្ធិទទួលបានស្នេហាដែលមានសុភមង្គល មិនមែនបែបនេះឡើយ
  • បញ្ចប់វាហើយដើរចេញនឹងចាប់ផ្តើមអ្វីសារជាថ្មីប្រសើរជាងបង្ខំខ្លួនឯងនៅក្នុងគុកនៃទុក្ខវេទនា និងរង់ចាំក្តីសង្ឃឹមដែលមិនអាចទៅរួច មិនអាចនឹងកើតឡើង
  • ប្រៀបធៀបពីជីវិតសប្បាយរីករាយដែលអ្នកធ្លាប់មាន និងជីវិតឥលូវនេះជាមួយការឈឺចាប់ តើវាជាជីវិតដែលអ្នកចង់បានឬ?
  • ធ្វើការប្រៀធៀបពីគុណសម្បត្តិនឹងគុណវិបត្តិថា តើដៃគូរបស់អ្នកផ្តល់ឲ្យអ្នកមួយណាច្រើនជាង
  • គិតថាគេសមនឹងទទួលបានអ្នក ឬអ្នកសមនឹងទទួលបានគេឬអត់ចំពោះទង្វើ និងរឿងទាំងឡាយដែលបានកើតឡើង
  • បង្ហាញថាអ្នកអាចធ្វើការលើកលែងទោសបាន តែអ្នកមិនអាចបំភ្លេចវាបានឡើយ
  • ចាំថាវាមិនដែលងាយស្រួលឡើយ ត្រូវតែធ្វើចិត្តឲ្យស្ងប់នឹងមានភាពវិជ្ជមានជានិច្ច

សំខាន់បំផុតនោះកុំបណ្តាយខ្លួនឲ្យក្លាយជាអ្នកទោសជាមួយទំនាក់ទំនងស្នេហាបែបនេះ តែត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗជាងកាលពីមុនទៅទៀត។ ហើយរឹតតែកុំធ្វើអ្វីដោយប្រញាប់ប្រញាល់ឲ្យសោះ ធ្វើការវិភាគពិចារណាឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្ត។ ពេលដែលគិតរួចហើយបើត្រូវដើរចេញ កុំស្ទាក់ស្ទើរ ត្រូវដើរចេញភ្លាមដើម្បីខ្លួនឯង៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម