ព្យាបាលវិបត្តិស្នេហាដោយខ្លួនឯងតាមវិធីនេះ

  • 2021-02-17 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបែកបាក់ស្នេហា គ្រាន់តែលឺគឺធ្វើឲ្យអ្នកស្រងាកចិត្តភ្លាមៗ ទោះបីវាមិនមែនជាអ្នកក៏ដោយ តែដោយសារអ្នកបានដឹង បានឃើញនឹងប្រហែលជាធ្លាប់បានឆ្លងកាត់រួចទៅហើយ។ វិបត្តិស្នេហាគឺជាប្រភេទជំងឺមួយដ៏កាចសាហាវបំផុត អាចសាហាវជាងជំងឺស្ត្រេសទៅទៀត។ ពេលដែលអ្នកទទួលបានការបែកបាក់ស្នេហានោះ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកនឹងមិនអាចក្លាយជាមនុស្សដែលសប្បាយចិត្តទៀតទេ ឬក៏អ្នកគិតថានឹងគ្មានថ្ងៃរកបានស្នេហាទៀតឡើយ វាជារឿងពិតចំពោះអ្នកដែលទើបបែកបាក់ស្នេហា។

ឈប់គិតថាអ្វីៗត្រូវបានបញ្ចប់អស់ហើយទៀតទៅ ពីព្រោះវាមិនពិតនោះទេ អ្នកគ្រាន់តែកំពុងស្ថិតនៅចំណុចបាក់ទឹកចិត្តប៉ុណ្ណោះ។ តាមពិតនោះអ្នកអាចធ្វើការព្យាបាលវាបាន គ្រាន់តែចំណាយពេលយូរនឹងទាមទាឲ្យមានការខិតខំខ្លាំងបំផុត ហើយបន្ទាប់ពីនោះអ្នកនឹងអាចក្លាយជាមនុស្សដែលរឹងមាំក្នុងរឿងស្នេហា។

ដើម្បីព្យាបាលវិបត្តិនេះបានដោយខ្លួនឯង អ្នកត្រូវព្យាយាមធ្វើតាមវិធីទាំង ៥ នេះឲ្យអស់ពីសមត្ថភាព៖

  • បណ្តោយខ្លួនឲ្យសោកសៅ យំតាមចិត្តឲ្យអស់ពីខាងក្នុងរហូតដល់ពេលដែលអ្នកគិតថា ជាពេលត្រូវថែទាំខ្លួនឯងហើយ
  • សំខាន់ណាស់ដែលអ្នកមានមិត្តសម្លាញ់និយាយវាចេញឲ្យអស់ មានអ្នកស្តាប់ពីអ្វីដែលអ្នកចង់បញ្ចេញ ប្រៀបបានដូចជាអ្នកបានជួបជាមួយនឹងអ្នកចិត្តវិទ្យាអញ្ចឹង
  • ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ចេញក្រៅទិញរបស់របរ ទៅដើរលេងជិតឆ្ងាយ ក្រុងឬក្រៅស្រុក ហើយកុំធ្វើឲ្យសោះការឃុំខ្លួននៅក្នុងបន្ទប់ ឬមានគំនិតធ្វើបាបខ្លួនឯង
  • ផ្តល់ពេលវេលា និងចំណាយពេលសម្រាប់ខ្លួនឯងឲ្យបានច្រើននឹងយូរតាមដែលអាចធ្វើបាន
  • ធ្វើឲ្យខ្លួនឯងមមាញឹក ការងារ សិក្សា ឬទម្លាប់ថ្មីៗដែលមិនឲ្យអ្នកគិតពីការបែកបាក់ ការបាត់បង់នោះ

នៅពេលបាត់បង់នរណាម្នាក់អ្នកនឹងគិតតែទៅលើរឿងនោះជានិច្ច វានឹងនៅក្នុងខួរក្បាលអ្នករហូតដែលធ្វើឲ្យអ្នកមិនអាចព្យាបាលបាន។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវតែធ្វើរឿងទាំង ៥ ខាងលើនេះដើម្បីព្យាបាលវិបត្តិស្នេហាបានដោយខ្លួនឯង៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម