វិធីការពារ និងព្យាបាលរន្ធញើសធំ ឲ្យរួមតូច

  • 2021-01-20 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រន្ធញើសធំដែលកើតឡើងនៅលើផ្ទៃមុខគឺជាបញ្ហាចោទយ៉ាងសំខាន់ចំពោះមនុស្សគ្រប់គ្នា។ មានកត្តាជាច្រើនរួមទាំងការស្ទះរន្ធរោមដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលខុស អាចមកពីពន្លឺព្រះអាទិត្យ ឬមកពីការវិវត្តនៃអាយុកាលជាដើម។ ហើយការរកវិធីដែលមានប្រសិទ្ធភាពនោះវាមិនងាយស្រួលនោះឡើយ។ ការព្យាបាលរន្ធរោមឲ្យរួមតូចមកវិញនឹងធ្វើឲ្យមុខអ្នកមើលទៅមត់រលោងក្មេងជាងវ័យ។

អនុវត្តតាមវិធីខាងក្រោមនេះដើម្បីការពារ និងព្យាបាលបញ្ហារន្ធញើសធំបាន៖

១. លាងសម្អាតរៀងរាល់ពេលមកពីខាងក្រៅ និងមុនចូលគេង

២. ចៀសវាងការយកដៃមកប៉ះមុខ

៣. ប្រើម៉ាសប្រភេទដីឥដ្ឋដើម្បីលាងសម្អាតរន្ធញើសដែលស្ទះ

៤. ប្តូរមកប្រើប្រភេទសេរ៉ូមបង្រួមរន្ធរោមវិញ

៥. ព្យាយាមលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំពេលចេញក្រៅ

ទម្លាប់ថែរក្សាស្បែករបស់អ្នក និងការប្តូរចេញផលិតផលដែលមិនត្រូវស្បែកមុខក៏អាចជួយបានយ៉ាងមានប្រសិទ្ធភាពដែរ។ ស្បែកមុខដែលមានសុខភាពគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានទំនុកចិត្តលើខ្លួនឯង។ ដូចច្នេះត្រូវប្រាកដថាអ្នកថែរក្សារស្បែកនឹងសុខភាពឲ្យបានដិតដល់ដើម្បីភាពស្រស់ស្អាតនៃសម្រស់៕

រូបភាព៖ Pinterest

អានបន្ត៖

ប្រភព៖ healthline ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម